ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីណែនាំស្ដីអំពី វិសមកាលតូច និងការឈប់សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានអប់រំគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជនទូទាំងប្រទេស នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួង នាពេលមុននេះបន្ដិច។