ក្រសួងរកឃើញកូវីដ១៩ ៤ករណីទៀត ខ្មែរឥស្លាម២នាក់ ខ្មែរម្នាក់ និងទារក ៤ខែ កូនជនជាតិបារាំង
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនៅម៉ោង២១:០០ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ អំពីករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤ករណីទៀត ដោយបានរកឃើញជនជាតិខ្មែរឥស្លាមចំនួន២រូប បុរសជនជាតិខ្មែរមកពីប្រទេសបារាំង១រូប និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំនោះចំនួន ១នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១២ ករណី។