Breaking News៖ កម្ពុជារកឃើញករណីវីរុស Covid 19 ទី ៨​ លើជនជាតិបារាំងអាយុ ៣៥ឆ្នាំ នៅភ្នំពេញ​



យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​​កម្ពុជា​ ដែល​ទើប​ចេញ​ផ្សាយ​​​ ​​នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា​ ​នេះ​ បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​រក​ឃើញ​ករណី​កូវីត​ទី​ ៨​ ​លើ​ជនជាតិ​បារាំង​អាយុ​ ៣៥​ឆ្នាំ​​  ដែល​ធ្វើ​ដំណើរ​ពី​សិង្ហបុរី​ មក​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ១៣ ខែ​មីនា​ ជា​មួយ​​ប្រពន្ធ​ និង​កូន​ប្រុស​អាយុ​ ៤ ខែ។ 

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​បុរស​វ័យ​ ៣៥​ឆ្នាំ​ខាង​​លើ​​ មាន​​អាការៈ​ក្ដៅខ្លួន​ អាជ្ញាធរ​សិង្ហបុរី​ បាន​ធ្វើ​តេស្ត​សំណាក​ វត្ថុវិភាគ​របស់​គាត់​នៅ​យប់​ថ្ងៃ​ទី​១៣ ដដែល​នោះ។ ​ប៉ុន្តែ​តាម​ការ​អះអាង របស់​អ្នក​ជំងឺ គឺ​ ក្នុង​អំឡុង​ពេលនោះ​ ​គ្រូពេទ្យសិង្ហបុរី មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ណាទេ គឺ​ត្រូវ​រង់ចាំរហូត​ដល់​មាន​លទ្ធផល​សិន។ តែនៅពេលដែល​​​មាន​អ្នក​ប្ដូរ​វេន ក៏​ប្រាប់គាត់ថា​ គាត់​អាច​ធ្វើ​ដំណើរទៅ​បាន រីឯលទ្ធផល​នឹង​ធ្វើ​បច្ចុប្បន្នភាព​តាម​ក្រោយ។ 

អាជ្ញាធរ គឺ​ទទួល​បាន​លទ្ធផល​ថា​ វិជ្ជមាន ពីខាងភាគីខាងសិង្ហបុរី។ បច្ចុប្បន​ ប្រពន្ធ និង​កូន​ ជនជាតិ​បារាំង​ម្នាក់នោះ​ ​ត្រូវ​​ដាក់ឱ្យស្នាក់នៅក្នុង​គេហដ្ឋានគាត់នៅទួលទំពូង ដើម្បីបន្តតាមដានសុខភាពរយៈពេល ១៤​ថ្ងៃ ខណៈសំណាករបស់អ្នកទាំងពីរបាននិងកំពុង​ត្រូវ​បាន​ពិនិត្យ​នៅ​វិទ្យាស្ថានប៉ាស្ទ័រ... 

X
5s