អ្នកនឹងទទួលបានទឹក ១ ១០០$ ដោយគ្រាន់តែឲ្យគេធ្វើតេស្តវ៉ាក់សាំងការពារវីរុសកូរ៉ូណា​



បើតាមសេចក្តីប្រកាសមួយ អ្នកចូលរួមធ្វើតេស្តលើវ៉ាក់សាំងការពារវីរុសកូរ៉ូណានឹងទទួលបានទឹកប្រាក់១១០០$ បើពួកគេបានបញ្ចប់ការពិសោធន៍ទាំង១១ដង ក្នុងរយៈពេល១៤ខែក្នុងការធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ១៩។ ការពិសោធន៍នេះធ្វើឡើងនៅមន្ទីរស្រាវជ្រាវរបស់ Kaiser Permanente Washington ហើយគ្រោងនឹងទទួលអ្នកចូលរួមឲ្យគេធ្វើពិសោធន៍ចំនួន ៤៥នាក់ ដែលមានអាយុ១៨ ដល់ ៥៥ឆ្នាំ ដោយអ្នកចូលរួមនឹងត្រូវបែងចែកជាបីក្រុម ដើម្បីពិសោធន៍លើកម្រិតថ្នាំផ្សេងៗ។

បើតាមប្រភពទិន្ន័យពីមន្ទីរពិសោធន៍ ការពិសោធន៍នេះអាចនឹងចំណាយពេលយូរជាងនេះទៅទៀត ដើម្បីអាចកំនត់អំពីប្រសិទ្ធភាពវ៉ាក់សាំង និង សុវត្ថិភាពចំពោះមនស្ស ខណៈការពិសោធន៍នឹងធ្វើឡើងនូរ ២-៣ សប្តាហ៍ខាងមុខទៀតនេះ។

លោក Anthony Fauci ដែលជាមន្រ្តីជាន់ខ្ពស់ក្នុងក្រសួងសុខាភិបាលអាមេរិចបានមានប្រសាសន៍ថា វាត្រូវការពេលវេលា១២-១៨ខែក្នុងការពិសោធន៍ដើម្បីដឹងថា តើវ៉ាក់សាំងនេះមានប្រសិទ្ធភាព និងសុវត្ថិភាពឬទេ។

វ៉ាក់សាំងដែលត្រូវយកមកធ្វើតែសក្នុងរដ្ឋវ៉ាស៊ីនតោន (Washington) ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា Moderna ជាលើកដំបូងក្នុងប្រវត្តិសា្រស្ត។ ការរីករាលដាលនៃវីរុសកូរ៉ូណានេះ ធ្វើឲ្យមានការស្រាវជ្រាវស្វែងរកវ៉ាក់សាំងជាច្រើនប្រភេទជាបន្តបន្ទាប់ ដោយអង្គការសុខភាពពិភពលោកបានបង្ហាញថាមានវ៉ាក់សាំង ៣៥ប្រភេទ កំពុងតែត្រូវបានផលិតឡើង៕

X
5s