ពិតអត់? ទាហានអាមេរិកជាអ្នកចម្លង Covid-19 ទៅកាន់ទៅទីក្រុងវូហាន
អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា យោធាសហរដ្ឋអាមេរិកទំនងជាភ្នាក់ងារដែលនាំយកវីរុស Covid-19 មកទីក្រុងវូហាន នៃខេត្តហួបៃរបស់ខ្លួន ដែលបង្ហកឲ្យមានការផ្ទុះរាលដាលយ៉ាងខ្លាំង ហើយក៏បង្កជាសង្គ្រាមពាក្យសំដីជាមួយទីក្រុងវ៉ាស៊ីនតោន។
មន្រ្តីសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ចិនថា ចិនមានភាពយឺតយ៉ាវប្រតិកម្មលើការឆ្លងវីរុស Covid-19 នេះកាលពីដើមខែវិច្ឆិកាកន្លងទៅនៅទីក្រុងវូហាន ហើយបណ្ដោយឲ្យវីរុសមួយនេះមានការរាតត្បាតខ្លាំង។ កាលពីថ្ងៃពុធ ទី១១ កន្លងទៅទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Robert O’Brien បាននិយាយថាភាពយឺតយ៉ាវនៃប្រតិកម្មរបស់ចិនចំពោះការលេចចេញវីរុសនេះជាកំហុសដ៏ធំមួយ ព្រោះយ៉ាងហោចណាស់វាអាចនឹងត្រូវចំណាយពេល ២ខែសម្រាប់ត្រៀមលើការផ្ទុះឡើងនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រើពាក្យសម្ដីធ្ងន់ៗ ដោយសរសេរជាភាសាអង់គ្លេសក្នុងគណនី Tweeter របស់ខ្លួនថា សហរដ្ឋអាមេរិកកំពុងធ្វើការងារដោយខ្វះតម្លាភាព ហើយលោកបញ្ជាក់ទៀតថា៖ “តើពេលណាដែលចាប់ផ្តើមមានអ្នកជំងឺនៅសហរដ្ឋអាមេរិក? តើមានមនុស្សប៉ុន្មាននាក់ឆ្លងរោគ? តើមន្ទីរពេទ្យមានឈ្មោះអ្វីខ្លះ? វាប្រហែលជាកងទ័ពសហរដ្ឋអាមេរិកដែលបាននាំយកការរីករាលដាលដល់វូហាន។ សូមឲ្យមានតម្លាភាព! បញ្ចេញទិន្នន័យរបស់អ្នកជាសាធារណៈទៅ! សហរដ្ឋអាមេរិក អ្នកកំពុងជំពាក់យើងការពន្យល់លើបញ្ហានេះ។
ប្រភពរូបពី៖ CNN
កាលពីព្រឹកថ្ងៃព្រហស្បតិ៍អ្នកនាំពាក្យក្រសួងមួយរូបទៀតលោក Geng Shuang បានរិះគន់មន្រ្តីសហរដ្ឋអាមេរិកចំពោះការអត្ថាធិប្បាយដោយ “អសីលធម៌និងគ្មានភាពទទួលខុសត្រូវ” ដែលបានស្តីបន្ទោសការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះវីរុសកូរ៉ូណាថ្មី ចំពោះការធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅ ៗ នូវផលប៉ះពាល់ជាសកលនៃជំងឺរាតត្បាត។ លោកក៏បានបន្ថែមទៀតដែរថា ប្រទេសចិនព្យាយាមណាស់ក្នុងការបន្ថយល្បឿន និងកាត់បន្ថយការឆ្លងរាលដាលនៃរីវុសមួយនេះជាសកល។
ប្រភពរូបពី៖ VoA
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានចង្អុលបង្ហាញការសម្រេចចិត្តមួយដើម្បីកំណត់ការធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសចិននៅចុងខែមករា ដើម្បីទប់ស្កាត់ការរិះគន់ដែលថាខ្លួនបានឆ្លើយតបយឺតពេកចំពោះជំងឺនេះ។ ក្រុមអ្នករិះគន់បានចោទលោក Trump ថាយកវីរុសមួយនេះជាតួឯកសាធារណៈ ហើយរដ្ឋាភិបាលរបស់ខ្លួនបានធ្វើការងារយឺតយ៉ាវលើការធ្វើតេស្ត និងទប់ស្កាត់វីរុសនេះទៅវិញ។ តែខណៈនេះ Robert O’Brien បានលើកឡើងថា “ជាអកុសល ជាជាងការប្រើប្រាស់នូវឧត្តមានុភាពលើការទប់ស្កាត់និងការពារ វីរុសមួយនេះបានរាលដាលជាសកលទៅហើយ ហើយក៏អាចដោយសារវូហានព្យាយាមលាក់បាំងដូចគ្នា”។
ចិនបានប្រកាសពីការបញ្ចប់ការផ្ទុះនៃវីរុសមួយនេះក្នុងប្រទេសខ្លួនហើយ ព្រោះពេលនេះវាបានឆ្លងផុតកម្រិតកំពូលទៅហើយ ទោះបីជាការប្រកាសអាសន្ននៃវីរុសនេះនៅតែមានក្នុងបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោកក្តី។
អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងថា មជ្ឍមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងសៀងហៃបានរាយការណ៍ ២ករណីថ្មី ខណៈដែលទីក្រុងនប៉េកាំងរកឃើញមួយករណី ដែលទាំងអស់ត្រូវសុទ្ធតែជាអ្នកដំណើរចូលក្នុងប្រទេសចិនពីតំបន់ដែលរងផលប៉ះពាល់នៅបរទេស។
អាជ្ញាធរហិរញ្ញវត្ថុបាននិយាយថា មជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងសៀងហៃបានរាយការណ៍ពីករណីថ្មីចំនួនពីរខណៈពេលដែលទីក្រុងប៉េកាំងបានឃើញមួយដែលត្រូវបាននាំចូលដោយប្រជាជនដែលធ្វើដំណើរទៅកាន់ប្រទេសចិនពីតំបន់ដែលរងផលប៉ះពាល់នៅបរទេស។
គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២០នេះមានប្រទេសចំនួន ១១៧ ហើយដែលបានឆ្លងរាលដាលករណីវីរុស Covid-19 នេះ ចំនួនអ្នកស្លាប់ជិត ៥,០០០នាក់ និងឆ្លងចំនួន ១៣២,០០០ករណី បើយោងតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក។ រីឯអ្នកជំងឺដែលបានជាសះស្បើយមានប្រមាណជាង ៦៨,០០០នាក់ហើយ បើយោងតាមការឲ្យដឹងពីសកលវិទ្យាល័យ Johns Hopkins University៕
ដោយ៖ យ៉ាយ៉ា