ក្រសួងផ្អាកមិនឲ្យជនបរទេសមកពីប្រទេសចំនួន៥ ចូលទឹកដីកម្ពុជា រយៈពេល៣០ថ្ងៃ​



កម្ពុជាប្រកាសបិទមិនឲ្យជនជាតិបរទេសចូលមកកាន់ប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ដើម្បីការពារការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ១៩ ដោយការហាមឃាត់នេះនឹងចូលជាធរមាននៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ តទៅ។ ការបិទនេះធ្វើឡើងដោយរួមមានប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ក្នុងគោលបំណងទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ១៤ ខែមីនា។ 

X
5s