Breaking News៖ ក្រសួងសុខាភិបាលរកឃើញជនជាតិអង់គ្លេស២នាក់បន្ថែមទៀតមានផ្ទុកកូវីដ១៩​



យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីវីរុសវិជ្ជមានលើបុរសជនជាតិអង់គ្លេសអាយុ 73 ឆ្នាំនិងស្ត្រីជនជាតិអង់គ្លេសអាយុ 69 ឆ្នាំជាអ្នកដំណើរតាមនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។

ក្រសួងសុខាភិបាលបានយកសំណាកសរុបចំនួន 59 នាក់នៅថ្ងៃទី 11 ខែមីនាទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលនៅម៉ោង 9 យប់ថ្ងៃទី 11 ខែមីនា ដដែល បានបង្ហាញថាបុរសជនជាតិអង់គ្លេសអាយុ 73 ឆ្នាំជាស្វាមីនិងស្ត្រីជនជាតិអង់គ្លេសអាយុ 69 ឆ្នាំជាភរិយាវិជ្ជមានវីរុសកូវីដ ១៩។

X
5s