ប្រទេសទាំង១១ មានករណីឆ្លងវីរុសកូវីដ១៩ (Covid-19) ធ្ងន់ធ្ងរជាងគេ
វីរុសជំងឺផ្លូវដង្ហើមថ្មីបានឆ្លងរាលដាលទូទាំងពិភពលោកចាប់តាំងពីករីណីដំបូងក្នុងប្រទេសចិនក្នុងខែធ្នូកន្លងទៅ ដោយក្នុងនោះមនុស្ស ៤ ២០០នាក់ បានស្លាប់ និងមនុស្ស ១១៥ ៨០០ផ្ទុកវីរុសដ៏សាហាវមួយនេះ នេះបើយោងតាមកាសែត CNN។ ខណៈមនុស្សជាង ៦១ ៤០០នាក់ក្នុងប្រទេសចិនបានជាសះស្បើយ បើយោងតាមគណៈកម្មាធិការជាតិសុខាភិបាលចិន (China’s National Health Commission)។
ខាងក្រោមនេះគឺជាប្រទេសទាំង១១ ដែលទទួលរងផលប៉ះពាល់ការឆ្លងវីរុសកូវីដ១៩ (Covid-19) ខ្លាំងជាង៖
១) ប្រទេសចិន៖ អ្នកផ្ទុកមាន ៨០ ៧៧៨ករណី និងអ្នកស្លាប់មាន ៣ ១៥៨ករណី
២) ប្រទេសអ៊ីតាលី៖ អ្នកផ្ទុកមាន ១០ ១៤៩ករណី និងអ្នកស្លាប់មាន ៦៣១ករណី
៣) ប្រទេសអ៊ីរ៉ាក់៖ អ្នកផ្ទុកមាន ៨ ០៤២ករណី និងអ្នកស្លាប់មាន ២៩១ករណី
៤) ប្រទេសកូរ៉េខាងត្បូង៖ អ្នកផ្ទុកមាន ៧ ៧៥៥ករណី និងអ្នកស្លាប់មាន ៦០ករណី
៥) ប្រទេសអាល្លឺម៉ង់៖ អ្នកផ្ទុកមាន ១ ២៩៦ករណី និងអ្នកស្លាប់មាន ២ករណី
៦) ប្រទេសជប៉ុន៖ អ្នកផ្ទុកមាន ១ ២៦៤ករណី និងអ្នកស្លាប់មាន ១៩ករណី (៦៩៦ករណីលើនាវា Diamond Princess)
៧) ប្រទេសអេស្ប៉ាញ៖ អ្នកផ្ទុកមាន ១ ២០៤ករណី និងអ្នកស្លាប់មាន ២៨ករណី
៨) ប្រទេសបារាំង៖ អ្នកផ្ទុកមាន ១ ១១៦ករណី និងអ្នកស្លាប់មាន ៣០ករណី
៩) សហរដ្ឋអាមេរិក៖ អ្នកផ្ទុកមាន ១ ០០០ករណី និងអ្នកស្លាប់មាន ៣១ករណី
១០) អង់គ្លេស៖ អ្នកផ្ទុកមាន ៣៨២ករណី និងអ្នកស្លាប់មាន ៦ករណី
១១) ប្រទេសហុល្លង់៖ អ្នកផ្ទុកមាន ៣៨២ករណី និងអ្នកស្លាប់មាន ៤ករណី៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN