លក្ខណៈ ៦យ៉ាងរបស់ចៅហ្វាយធ្វើឲ្យបុគ្គលិកចង់ធ្វើការជាមួយ
ចាប់ពីពេលដំបូងដែលយើងចូលក្នុងទីផ្សារការងាររហូតមកដល់ពេលនេះអ្នកច្បាស់ជាបានធ្វើការជាមួយថៅកែមួយចំនួនហើយ ដែលមានទាំងអាក្រក់ និងល្អ។ ប្រាកដណាស់យើងពិតជាមិនអាចបំភ្លេចថៅកែដែលយើងធ្លាប់ធ្វើការជាមួយបានទេ ហើយម្នាក់ៗសុទ្ធតែមានឥទ្ធិពលលើយើងមិនថាក្នុងផ្លូវវិជ្ជមាន ឬអវិជ្ជមាន។ ថៅកែដែលយើងចងចាំជាងគេបំផុតគឺជាអ្នកដែលនៅជាប់នឹងយើងក្នុងគ្រាលំបាក។ អ្នកដែលយល់ពីយើងហើយជួយយើងតាមផ្លូវរបស់យើង។ ទាំងនេះជាមនុស្សដែលបានឃើញអ្វីមួយនៅក្នុងខ្លួនយើងទោះបីយើងមិនអាចមើលឃើញក៏ដោយ។ ពួកគេបានបង្កើតវាជាបេសកកម្មរបស់ពួកគេដើម្បីឲ្យយើងដឹងអំពីភាពខ្លាំងរបស់យើង និងបង្ហាត់ ឬអភិវឌ្ឍយើងបន្ថែមទៀត។ នេះគឺជាគុណសម្បត្តិមួយចំនួនដែលអ្នកត្រូវតែមានដើម្បីក្លាយជាចៅហ្វាយល្អបំផុតដែលបុគ្គលិកអ្នកធ្លាប់បានឃើញ៖
- ចំណង់ចំណូលចិត្ត
ដើម្បីក្លាយជាចៅហ្វាយដ៏អស្ចារ្យរឿងដំបូងដែលអ្នកត្រូវការគឺចំណង់ចំណូលចិត្ត។ ចំណង់ចំណូលចិត្តទៅលើអ្វី? នោះគឺភាពជឿជាក់ ដែលជឿទៅលើអ្វីដែលអ្នកកំពុងធ្វើ និងធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនអ្នកជឿលើវាផងដែរ។ វាជាកម្លាំងចិត្ត និងអាំងតង់ស៊ីតេរបស់ពួកគេ (ចៅហ្វាយ) ដែលជម្រុញចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់គ្នាដែលនៅជុំវិញពួកគេ ហើយពួកគេអាចធ្វើអ្វីៗដែលអ្នកដទៃមិនអាចគិតបាន។ វាហាក់ដូចជាពួកគេដំណើរការលើថាមពលឆន្ទៈសុទ្ធ។ ទាំងនេះគឺជាប្រភេទនៃថៅកែដែលមនុស្សគ្រប់គ្នាចង់ធ្វើតាម។ - តម្លាភាព
ពួកគេជាម្ចាស់នៃកំហុសរបស់ពួកគេ និងកែតម្រូវពួកគេនូវវិធីល្អបំផុតដែលពួកគេអាចធ្វើទៅបាន។ និយោជិករបស់ពួកគេមិនចាំបាច់ទាយបំណងរបស់គេជាប្រចាំនោះទេ ព្រោះអ្វីដែលចៅហ្វាយនាយពួកគេសន្យាគឺប្រាកដជាធ្វើបាន។ តម្លាភាពគឺជាចរិតលក្ខណៈឈានមុខគេមួយដែលអ្នកត្រូវតែអភិវឌ្ឍប្រសិនបើអ្នកចង់ក្លាយជាចៅហ្វាយដែលមិនអាចបំភ្លេចបាន។ - ភាពសកម្ម
ភាពសកម្ម គឺជាសកម្មភាពដែលអ្នកតែងធ្វើវាជាញឹកញាប់ និងមានភាពសា្វហាប់ មាំមួន...។ សម្រាប់ចៅហ្វាយនាយដ៏អស្ចារ្យម្នាក់វាពិតជាសំខាន់ណាស់ដែលត្រូវមាន គឺត្រូវមានជានិច្ចដែលកិច្ចការត្រូវធ្វើនោះគឺ តែងនៅក្បែរកូនចៅរបស់អ្នក។ ត្រៀមខ្លួនសម្រាប់អ្វីដែលកើតឡើងហើយត្រូវប្រាកដថាអ្នកការពារដ៏ពូកែម្នាក់របស់ពួកគេក្នុងគ្រាលំបាក។ ជាពិសេសបង្វឹកពួកគេឲ្យចេះគ្រប់គ្រងស្ថានការណ៍ណាមួយ ហើយនៅពេលដែលស្ថានភាពមកដល់ត្រូវប្រាកដថាអ្នកកំពុងឈរនៅក្បែរពួកគេ និងធ្វើជាវីរបុរសរបស់ពួកគេ ដូច្នេះពួកគេនឹងមិនចាកចេញពីអ្នកឡើយ។ - ការយល់ឃើញ
ធ្វើជាចៅហ្វាយនាយម្នាក់ដែលមានការយល់ឃើញ ឬសង្កេតទៅលើចំណុចខ្លាំង-ខ្សោយរបស់បុគ្គលិកខ្លួន ហើយប្រាប់ពួកគេឲ្យដឹងពីសមត្ថភាពតួនាទីភាពខ្លាំង-ខ្សោយនោះទៅពួកគេ។ ចេះស្វែងយល់ពីពួកគេ និងទទួលស្គាល់ពីភាពខ្លាំងរបស់ពួកគេ។ វាក៏ជាផ្នែកមួយដែលធ្វើឲ្យអ្នកងាយស្រួលក្នុងដាក់ការងារឲ្យពួកគេធ្វើ។ ដូច្នេះអ្នកនឹងស្គាល់ពីចរិតលក្ខណ:និយោជិករបស់អ្នកកាន់តែច្រើន ហើយពួកគេនឹងទុកចិត្តអ្នក និងផ្តល់ឲ្យអ្នកនូវអ្វីដែលល្អបំផុត។ - ធ្វើជាថ្មដ៏រឹងមាំផ្នែកផ្លូវចិត្តសម្រាប់ពួកគេ
ដើម្បីក្លាយជាចៅហ្វាយដ៏អស្ចារ្យអ្នកត្រូវធ្វើជាគម្រូ។ ហើយរឿងមួយដែលអ្នកត្រូវបង្ហាញនោះគឺថាអ្នកមិនមែនជាមនុស្សទន់ជ្រោយ ឬក៏វង្វេងស្មារតីនៅពេលមានរឿងអាក្រក់កើតឡើងឡើយ និងបង្ហាញពួកគេថាអ្នកបានរក្សាភាពស្ងប់ស្ងាត់របស់អ្នកបានយ៉ាងល្អ ដោយមិនឲ្យវាកាន់តែមានភាពសម្ពាធ និងភាពតានតឹងនៃស្ថានភាពតែខ្លាំងនោះទេ ប្រសិនបើអ្នកដោះសា្រយបញ្ហាដោយភាពត្រជាក់ នោះអ្នកដែលនៅជុំវិញអ្នកក៏ត្រជាក់ដូចគ្នាដែរ។ ថៅកែល្អបំផុតគឺជាអ្នកដែលមិនបង្ហាញភាពមិនប្រាកដប្រជានៅក្នុងពេលមានភាពតានតឹង។ - មនុស្សជាតិ
លក្ខណៈសំខាន់បំផុតមួយរបស់ចៅហ្វាយនាយពូកែគឺពួកគេមិនស្ទាក់ស្ទើរក្នុងការបង្ហាញមនុស្សជាតិរបស់ពួកគេ។ ក្នុងនាមជាចៅហ្វាយល្អឥតខ្ចោះមិនមែនមានន័យថាធ្វើជាមនុស្សយន្តទេហើយចៅហ្វាយនាយពូកែដឹងគ្រប់រឿងនោះដែរ។ ពួកគេដឹងពីរបៀបដាក់ខ្លួនឯងនៅក្នុងស្បែកជើងរបស់អ្នកដទៃ។ ពួកគេមិនត្រឹមតែរក្សាអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អនុញ្ញាតឲ្យកូនចៅរបស់ពួកគេបញ្ចេញអារម្មណ៍ និងយល់ពីពួកគេផងដែរ។
អត្ថបទ ៖ Anthony