COVID-19៖ ករណីដំបូងរបស់អាហ្រិ្វកខាងត្បូងត្រូវគេរកឃើញថាមានការឆ្លងទៅលើបុរសម្នាក់វ័យ ៣៨ឆ្នាំ​



កាលពីថ្ងៃព្រហស្បតិ៍ប្រទេសអាហ្រ្វិកខាងត្បូងបានរាយការណ៍ពីករណីដំបូងនៃវីរុសនេះដែលជាបុរសម្នាក់ដែលបានវិលត្រឡប់មកពីប្រទេសអ៊ីតាលីវិញជាមួយនឹងរោគសញ្ញាដែលមិនទាន់បានបង្ហាញអ្វីឡើយ។

ក្រសួងសុខាភិបាលបាននិយាយថាអ្នកជម្ងឺជាបុរសម្នាក់នោះមានអាយុ ៣៨ ឆ្នាំដែលបានធ្វើដំណើរទៅប្រទេសអ៊ីតាលីជាមួយប្រពន្ធរបស់គាត់ ហើយពួកគេទាំងពីរមានកូនពីរនាក់ តែគេមិនបានបញ្ជាក់ថាកូនៗទាំងពីរនាក់នោះបានរួមដំណើរទៅជាមួយឬក៏អត់ទេ។ អាកាសយានដ្ឋាន Tambo នៅចូហានណេសប៊ឺក (Johannesburg) ពេលពួកគេត្រឡប់មកផ្ទះវិញ ហើយបន្ទាប់មកបានទៅតំបន់ភាគខាងកើតនៃ KwaZulu-Natal។

មិនតែប៉ុណ្ណោះពួកគេបានចូលរួមនៅក្នុងក្រុមមនុស្ស ១០ នាក់ហើយពួកគេបានមកដល់ប្រទេសអាហ្វ្រិកខាងត្បូងវិញនៅថ្ងៃទី ១ ខែមីនាឆ្នាំ ២០២០។ សម្រាប់ប្រទេសអ៊ីតាលីក្នុងរយ:ពេលពីរសបា្តហ៍ចុងក្រោយនេះ មានសន្ទុះនៃការឆ្លងមេរោគកាន់តែខ្លាំងឡើងៗ និងត្រូវបានគេកំណត់ថាមានអ្នកឆ្លងជាង ៣,៨៥៨ ករណី ចំពោះអ្នកស្លាប់វិញមានជាង ១៤៨ ករណី នៅព្រឹកថ្ងៃស្រុក ទី៦ ខែមីនា។ ដូច្នេះហើយជាហេតុធ្វើឲ្យមានការងាយស្រួលឆ្លងដល់ប្តីប្រពន្ធពួកគេទាំងពីរ។

ក្រសួងក៏បាននិយាយទៀតថាអ្នកជម្ងឺបានស្ថិតក្នុងភាពមិនប្រក្រតីចាប់តាំងពីថ្ងៃទី ៣ ខែមីនានៅពេលដែលគាត់បានទៅជួបគ្រូពេទ្យត្អូញត្អែរពីគ្រុនក្តៅ ឈឺក្បាល ឈឺបំពង់ក និងក្អក។

អាជ្ញាធរសុខាភិបាលនៅអាហ្វ្រិកខាងត្បូងបានប្រកាសថាពួកគេនឹងចាប់ផ្តើមស្វែងរកអ្នកជម្ងឺ។ ចំណែកឯវិទ្យាស្ថានជាតិប្រយុទ្ធនឹងជម្ងឺឆ្លងវិញបាននិយាយនៅលើបណ្តាញសង្គម Twitter ថា «ករណីឆ្លងវីរុសនេះមិនមែនជាការបរាជ័យនោះទេ ប៉ុន្តែជាភាពជោគជ័យទៅវិញទេដែលប្រព័ន្ធសុខាភិបាលរបស់យើងអាចរកឃើញ និងកំណត់ករណីបានយ៉ាងឆាប់រហ័ស»។ ក្រុមអ្នកជំនាញបានចាត់ទុកថាទ្វីបអាហ្រ្វិកមានហានិភ័យខ្ពស់ដោយសារតែការជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន៕

អត្ថបទ៖ Anthony
រភព៖ South China Morning Post

 

X
5s