វេជ្ជបណ្ឌិតជំនាញ៖ Covid-19 មិនធ្វើឲ្យអ្នកជំងឺនៅសុខៗស្រាប់តែដួលសន្លប់នោះទេ ទាល់តែ...
លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេសផ្នែកជំងឺសួតនៃ បានអះអាងថា បញ្ហាជំងឺសួត ឬផ្លូវដង្ហើមមិនបណ្ដាលឱ្យដួលស្លាប់ភ្លាមៗនោះទេ (ការដួលសន្លប់ដោយសារស្ទះខ្យល់ដកដង្ហើមមិនរួម) ព្រោះយ៉ាងហោចណាស់ក៏អ្នកជំងឺត្រូវឆ្លងកាត់ ៣ ដំណាក់កាលសិនដែរ។
លោកវេជ្ជបណ្ឌិតបានរៀបរាប់ថា មិនថាជាជំងឺសួតធម្មតា ឬឈានដល់ដំណាក់កាល Covid-19 ទេ អ្នកជំងឺនឹងត្រូវឆ្លងកាត់ ៣ ដំណាក់កាលមានដូចជា៖
- ដំណាក់កាលសំងំ
ដំណាក់កាលមួយនេះ វីរុស Covid-19 អាចសំងំក្នុងខ្លួនមនុស្សចាប់ពី ៣ ទៅ ៧ថ្ងៃ ឬអាចឈានដល់ ១៤ថ្ងៃ (ក្នុងករណីអ្នកឆ្លងជាមនុស្សមានសុខភាពល្អ)។ ក្នុងដំណាក់កាលនេះគឺគ្មានរោគសញ្ញាណាមួយអាចបង្ហាញថា បុគ្គលរួននោះមានផ្ទុកវីរុស Covid-19 នោះឡើយ។ - ដំណាក់កាលចេញរោគសញ្ញា
មកដល់ដំណាក់កាលនេះ អ្នកជំងឺចាប់ផ្តើមមានអាការៈក្តៅខ្លួនជាប់ ក្អក និងអាការៈដូចទៅនឹងអ្នកជំងឺរលាកផ្លូវដង្ហើមដទៃ ហើយក្នុងដំណាក់កាលមួយនេះដែរអ្នកជំងឺក៏ប្រហែលជាអាចនឹងមិននៅស្ងៀមកើតទេ ហើយគាត់ច្បាស់ជាត្រូវរត់ទៅរកពេទ្យដើម្បីទទួលយកការពិគ្រោះពីជំងឺរបស់គាត់មិនខាន។ - ដំណាក់កាលក្រោយចេញរោគសញ្ញា (ធ្ងន់ធ្ងរ)
ឈានដល់ដំណាក់កាលមួយនេះ អ្នកជំងឺច្បាស់ជានឹងលែងមានកម្លាំងដើរហើរបានដូចមុនហើយ ព្រោះអ្នកជំងឺមានការរលាកសួតធ្ងន់ធ្ងរទៅហើយ ការឆ្លុះកាំរស្មីអ៊ិច (X-Ray) នឹងបង្ហាញពីអត្រានៃការរលាក ហើយក៏នឹងបង្ហាញរូបភាព-ស-ព្រាត ក្នុងសួតរបស់គាត់។
លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់បន្ថែមដែរថា ក្នុងនាមជាវេជ្ជបណ្ឌិតជំនាញផ្នែកសួត មានបទពិសោធន៍ជាង ២០ឆ្នាំមកនេះ លោកមិនទាន់ប្រទះករណីអ្នកជំងឺរលាកសួតណាមួយដែលដួលសន្លប់ ហើយស្លាប់ភ្លាមៗ នៅនឹងកន្លែងនោះដែរ៕
ដោយ៖ យ៉ាយ៉ា