សមាជិកសភាអ៊ីរ៉ង់ ២៣នាក់ផ្ទុកវីរុស Covid-19 ស្របពេលប្រទេសនេះកំពុងធ្លាក់ក្នុងភាពវឹកវរ
អ៊ីរ៉ង់កំពុងតែធ្លាក់ចូលក្នុងភាពច្របូកច្របល់ចំពេលមានការផ្ទុះឡើងនៃវីរុស COVID-19 ដែលរដ្ឋាភិបាលហាក់ដូចជាមិនមានលទ្ធភាពក្នុងការគ្រប់គ្រងបញ្ហានេះ។
យ៉ាងហោចណាស់មានមនុស្ស ៩២ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ដោយសារវីរុសនេះ ចំនួនតាមការប៉ាន់ស្មានគេសង្ស័យថាមានចំនួនអាចច្រើនជាងនេះ ដោយសារតែរដ្ឋាភិបាលមានការខិតខំលាក់បំបាំងនូវទំហំនៃការផ្ទុះជំងឺនេះ។ ចំណែកឯអ្នកឆ្លងវិញមានចំនួនប្រហែល ២,៩២២ ករណីដែលត្រូវបានបញ្ជាក់ នេះបើតាមសេចក្តីចេញផ្សាយរបស់គេហទំព័រ South China Morning Post នៅថ្ងៃព្រហស្បត្តិ៍សបា្តហ៍នេះ។
គិតត្រឹមថ្ងៃអង្គារ ៨ ភាគរយនៃសមាជិកសភាអ៊ីរ៉ង់បានឆ្លងមេរោគ នេះបើយោងតាមសារព័ត៌មាន CNN រួមជាមួយអនុរដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់ និងជាអនុប្រធានាធិបតីម្នាក់របស់ប្រទេសនេះ។
ទូរទស្សន៍ CNN រាយការណ៍ថាសរុបទៅយ៉ាងហោចណាស់សមាជិក ២៣ នាក់នៃសមាជិកសភាអ៊ីរ៉ង់ដែលមានសមាជិក ២៩០ នាក់បានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសនេះ។ សភាត្រូវបានផ្អាកដោយគ្មានកំណត់ហើយសមាជិកសភាត្រូវបានស្នើឲ្យបញ្ឈប់ការប្រជុំជាមួយសាធារណជន។
អ៊ីរ៉ង់ហាក់ដូចជាមានចំនួនមន្ត្រីរដ្ឋាភិបាលខ្ពស់បំផុតដែលឆ្លងវីរុសនេះ យ៉ាងហោចណាស់មានមន្ត្រីអ៊ីរ៉ង់ ៧ នាក់រួមទាំងអនុប្រធានាធិបតី Masoumeh Ebtekar បានធ្វើតេស្ត៍រកមេរោគវីរុសនេះ។ ជាមួយគ្នានេះដែរអ៊ីរ៉ង់បានដោះលែងអ្នកទោសចំនួន ៥៤,០០០ នាក់ជាបណ្តោះអាសន្នដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ (COVID-19) ដែលជាជម្ងឺផ្លូវដង្ហើមដ៏គួរឲ្យខ្លាចនេះ។
វីរុសឆ្លងកាចសាហាវនេះបានបង្កឲ្យមានភាពវឹកវរក្នុងប្រទេសអ៊ីរ៉ង់ដែលប្រជាជនមិនចាកចេញពីផ្ទះរបស់ពួកគេដែលជាក់ស្តែងបានលុបបំបាត់ការបំពុលបរិស្ថានចេញពីមេឃនៃរដ្ឋធានីតេអេរ៉ង់។
ទោះបីជាមេរោគឆ្លងវីរុសថ្មី COVID-19 មានដើមកំណើតនៅទីក្រុងវូហានប្រទេសចិនក៏ដោយក៏វាបង្ហាញថាអ៊ីរ៉ង់គឺជាចំណុចគួរឲ្យភ័យខ្លាចថ្មីមួយកំពុងតាមប្រកៀកប្រកិតជាមួយនឹងប្រទេសអ៊ីតាលីដែលអ្នកឆ្លងកំពង់ហក់ឡើងខ្លាំង។
ចំណែកឯនាយករដ្ឋមន្ត្រីនៃសហរដ្ឋអាមេរិកវិញគឺលោក Trump កាលពីថ្ងៃសៅរិ៍បានប្រកាសថាខ្លួនកំពុងហាមឃាត់ការធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ទៅកាន់ជនជាតិបរទេសណាមួយដែលបានស្ថិតនៅក្នុងប្រទេសនេះកន្លងមក។ មិនតែប៉ុណ្ណោះអាមេរិកបានស្នើរសុំជួយអ៊ីរ៉ង់ចំពោះការផ្ទុះឡើងនៃវីរុស COVID-19 នេះ ប៉ុន្តែវាត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់ច្រានចោលមិនទទួល៕
អត្ថបទ ៖ Anthony
ប្រភព ៖ Business Insider