សុភាសិត​​ ១០​ឃ្លា​ ពី​ជនជាតិ​ជប៉ុន ដែល​អ្នក​គួរ​បាន​អាន​​យ៉ាងហោចក៏​ម្ដង​នៅ​ក្នុង​ជីវិត​



ជប៉ុន​មាន​សុភាសិត​មួយ​ឃ្លា​ពោល​ដូច្នេះ​ថា «អ្វី​ដែល​មិន​ត្រូវ​និយាយ​គឺជា​ផ្កា​នៃ​បញ្ញាញាណ។» ឡៅជឺ​ក៏​ធ្លាប់​សរសេរ​ថា «អ្នក​ដែល​ដឹង​មិន​និយាយ។ អ្នក​ដែល​និយាយ​មិន​ដឹង។» ការ​ពិត​មិន​ត្រូវការ​ពាក្យ​ច្រើន​សម្រាប់​និយាយ​រៀបរាប់​នោះ​ឡើយ។ ពាក្យ​កាន់តែ​ច្រើន មាន​តែ​ធ្វើឲ្យ​អ្វីៗ​ប្រែ​ជា​មាន​លក្ខណៈ​ជា​ទ្រឹស្ដី​ច្រើន​ឥត​ខ្លឹមសារ​អ្វី​ទៅវិញ។ ភាព​ស្ងប់ស្ងាត់​មិនមែន​ស្ងប់ស្ងាត់​នោះ​ទេ។ ភាព​ស្ងប់ស្ងាត់​ក៏​បង្កប់​នូវ​ចម្លើយ​ដែរ។ ហេតុផល​មួយ​ដែល​អ្នក​មិន​ត្រូវ​និយាយ​ពី​ផ្កា​នៃ​បញ្ញាញាណ​នៅ​ត្រង់​ថា អ្វីមួយ​ដែល​ត្រូវ​បាន​និយាយ​ចេញ​ទៅ វា​នឹង​បាត់បង់​គុណភាព​ដើម​របស់​វា។ ម្យ៉ាងទៀត​បុគ្គល​ដែល​មាន​បញ្ញា​យល់​ច្បាស់​ពី​គម្លាត​រវាង​ការ​និយាយ​និង​ការ​ធ្វើ​បាន​មាន​ឆ្ងាយ​ប៉ុណ្ណា។ ការ​និយាយ​ច្រើន​ជា​រឿង​ឥត​ខ្លឹមសារ​នោះ​ឡើយ។

តួយ៉ាង​ដូច​នៅ​ក្នុង​ពិភពលោក​នេះ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​និយាយ​ពេញៗ​មាត់​ថា​ត្រូវ​ប្រកាន់​ខ្ជាប់​សេចក្ដី​ល្អ​យ៉ាងណាៗ​ខ្លះ​ដើម្បី​ក្លាយ​ខ្លួន​ជា​បុគ្គល​ដែល​គួរឲ្យ​គោរព​កោតសរសើរ​មួយ​រូប​នៅ​ក្នុង​សង្គម។ យ៉ាងណាមិញ សេចក្ដី​ល្អ​ទាំង​ប៉ុន្មាន​ដែល​ពួកគេ​បាន​និយាយ​ពេញ​មាត់​នោះ ត្រូវ​បាន​បាត់បង់​គុណភាព​ដើម​និង​ភាព​បរិសុទ្ធ​របស់​វា​អស់​ហើយ។ និយាយ​ឲ្យ​ខ្លី​មក​គឺ ការ​ពិត​មាន​តែ​មួយ​នោះ​ទេ មាន​តែ​ភាព​ក្លែងក្លាយ​ទេ​ដែល​មាន​រូបរាង​របស់​វា​ច្រើន។ អ្វី​ដែល​អ្នក​ឃើញ​ត្រឹមតែ​សម្បក​ក្រៅ មិន​ប្រាកដ​ថា​ដូច​អ្វី​ដែល​អ្នក​គិត​ឃើញ​នោះ​ទេ។ ការ​ពិត​មាន​តែ​នៅ​ក្នុង​ចិត្ត​របស់​បុគ្គល​ដែល​គិត​បែប​ណាមួយ ឬ​ប្រព្រឹត្ត​ទង្វើ​បែប​ណាមួយ​នោះ​របស់​ខ្លួនឯង​ផ្ទាល់​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា​ការ​ពិត​ជា​អ្វី។

ខាងក្រោម​នេះ​គឺជា​សុភាសិត​ចំនួន​១០​ឃ្លា​ពី​ជនជាតិ​ជប៉ុន ដែល​អ្នក​គួរ​បាន​អាន​​យ៉ាងហោចក៏​ម្ដង​នៅ​ក្នុង​ជីវិត៖


) «ពាក្យ​ផ្អែម​ផ្គាប់ចិត្ត​មនុស្ស​ល្ងង់។»

) «នៅ​ពេល​អាយុ​កាន់តែច្រើន​ទៅ យើង​នឹង​ក្លាយ​ជា​កូន​ក្មេង​ម្ដង​ទៀត។»

) «អ្វី​ដែល​មិន​ត្រូវ​និយាយ​គឺជា​ផ្កា​នៃ​បញ្ញាញាណ។»

) «ជីវិត​ទន់ជ្រាយ​ជាង​សន្សើម​ធ្លាក់​ពេល​ព្រឹក​ទៅ​ទៀត។»

) «របួស​ចាស់​ងាយ​នឹង​ឈឺ​ឡើង​វិញ។»

) «ឆ្នាំ​និង​ខែ​ប្រៀប​បាន​ទៅ​នឹង​ចរន្ត​ទឹក​ដែល​ហូរ។»

) «ដង្កូវ​ដែល​ស្ងប់ស្ងាត់​កំពុងតែ​ជីក​ប្រហោង​នៅ​ក្នុង​ជញ្ជាំង។»

) «កូន​មិន​យល់​ពី​បេះដូង​របស់​ឪពុកម្ដាយ​នោះ​ឡើយ។»

) «ស្លាប់​គឺ​ងាយស្រួល រស់នៅ​ទើប​ពិបាកដូចគ្នា។»

១០) «ស៊ុត​និង​សម្បថ​ងាយ​នឹង​បាក់បែក។»

ដោយ៖ ស្រីពៅ

X
5s