សញ្ញាណ ៩ បញ្ជាក់ថា អ្នកជាមនុស្សឆ្លាតហួសពីការគិតរបស់អ្នកទៅទៀត!​



វាជារឿងទូទៅហើយដែលអ្នកហ៊ុំព័ទ្ធទៅដោយមនុស្សដែលមើលទៅដូចជាយល់ថា ពួកគេម្នាក់ៗមានទំនុកចិត្តខ្ពស់ ហើយគិតថា ពួកគេជាមនុស្សឆ្លាតជាងគេ ។ ប៉ុន្តែមានមនុស្សមួយប្រភេទទៀតដែលមើលងាយសមត្ថភាពខ្លួនឯង ហើយមើលមិនដឹងថា សមត្ថភាពរបស់ពួកគេឆ្លាតហួសពីការគិតរបស់ពួកគេទៅទៀត។

តើអ្នកជាមនុស្សប្រភេទនេះដែរឬយ៉ាងណា? សញ្ញា ៩ ចំណុចខាងក្រោមនេះនឹងបញ្ជាក់ប្រាប់អ្នកកាន់តែច្បាស់ថា អ្នកជាមនុស្សស្ថិតនៅក្នុងជំពួកមនុស្សប្រភេទនេះឬអត់។ 

  1. អ្នកជាមនុស្សមានភាពច្នៃប្រឌិត
    ភាពច្នៃប្រឌិតគឺជាសញ្ញាច្បាស់លាស់មួយដែលបង្ហាញពីភាពវៃឆ្លាតរបស់អ្នក ពីព្រោះវាទាមទារការគិតនៅខាងក្រៅប្រអប់ (Thinking outside the box)។ ទន្ទឹមនឹងនេះ វាក៏ត្រូវការផងដែរនូវសមត្ថភាពក្នុងការផ្លាស់ចេញ និងផ្លាស់ប្តូរលំនាំការគិតរបស់អ្នកពីវិធីមួយទៅវិធីមួយទៀត។

  2. អ្នកមានភាពរញ៉េរញ៉ៃ
    កុំគិតថា ភាពរញ៉េរញ៉ៃមិនមែនជារឿងល្អសម្រាប់អ្នក។ សាស្រ្តាចារ្យ Kathleen Vohs មកពីសាកលវិទ្យាល័យ Minnesota និយាយថា អ្នកកាន់តែរញ៉េរញ៉ៃ អ្នកកាន់តែឆ្លាតឡើង។ សាស្រ្តាចារ្យរូបនេះបានពិសោធន៍ទៅលើមនុស្សពីរក្រុមលេងបាល់ប៉េងប៉ុង។ ក្រុមទីមួយលេងក្នុងបរិយាកាសច្របូកច្របល់ ខណៈដែលក្រុមមួយទៀតលេងក្នុងបរិយាកាសរៀបរយ។ ជាលទ្ធផល ក្រុមដែលលេងក្នុងភាពរញ៉េរញ៉ៃមានគំនិតច្នៃប្រឌិតគួរឲ្យចាប់អារម្មណ៍ ជាងមុន។

  3. អ្នកចង់ចេះចង់ដឹង
    ប្រសិនបើអ្នកចូលចិត្តរៀនសូត្រចង់ចេះចង់ដឹង អ្នកនឹងមានភាពវ័យឆ្លាតកាន់តែច្រើន។ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រគាំទ្រលើចំណុចនេះ ។ ការសិក្សាពីសាកលវិទ្យាល័យ Goldsmiths នៃទីក្រុងឡុងបានរកឃើញថា អ្នកដែលវិនិយោគពេលវេលា ចង់ចេះចង់ដឹង ហើយប្រឹងប្រែងដើម្បីធ្វើឲ្យបញ្ញារបស់ខ្លួនកាន់តែប្រសើរ នឹងធ្វើឲ្យចំណេះដឹងរបស់ពួកគេកាន់តែទូលំទូលាយ។

  4. អ្នកឧស្សាហ៍និយាយម្នាក់ឯង
    ពេលឃើញនរណាម្នាក់ឧស្សាហ៍និយាយម្នាក់ឯង អ្នកអាចយល់ថា ជាមនុស្សឆ្កួត។ ប៉ុន្តែការពិតមិនអញ្ចឹងទាំងអស់នោះទេ។ ការសិក្សាពីអ្នកចិត្តសាស្រ្តលោក Paloma Mari-Beffa និងលោក Alexander Kirkham មកពីសាកលវិទ្យាល័យ Bangor បានបង្ហាញថា ការនិយាយទៅកាន់ខ្លួនឯងខ្លាំងៗ នឹងធ្វើឲ្យអ្នកគ្រប់គ្រងខ្លួនឯងកាន់តែប្រសើរឡើង ហើយនេះគឺជាទម្រង់សំខាន់មួយនៃបញ្ញា។ ឧទាហរណ៍ដូចជា កីឡាករល្បីៗចូលចិត្តស្រែកដាក់ខ្លួនឯងខ្លាំងៗនៅមុន ឬអំឡុងពេលលេងដើម្បីធ្វើឲ្យខ្លួនឯងមានទំនុកចិត្ត និងរំសាយកំហឹងជាដើម។

  5. អ្នកចេះគ្រប់គ្រងខ្លួនឯងបានល្អ
    ទោះបីជាអ្នកខំព្យាយាមទប់ចិត្ត ឬមានទម្លាប់ចិត្តត្រជាក់ពេលមានកំហឹង នេះគឺជាសញ្ញាមួយដែលបង្ហាញថា អ្នកមានភាពវៃឆ្លាតជាងការគិតរបស់អ្នក។ ការសិក្សាចិត្តវិទ្យាឆ្នាំ ២០០៩ ពីសាកលវិទ្យាល័យ Yale បានរកឃើញថា និស្សិតដែលមានភាពអត់ធ្មត់ ចេះរង់ចាំ និងមិនអន្ទះសារមានពិន្ទុ IQ ខ្ពស់ ហើយពួកគេចេះថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ននៅពេលមានការសម្រេចចិត្ត។

  6. អ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង
    ប្រសិនបើអ្នកចូលចិត្តរបៀបរស់នៅក្នុងជីវិតមួយជារបស់អ្នក ហើយមិនត្រូវការឲ្យមនុស្សជុំវិញខ្លួនមកបង្គាប់បញ្ជាលើជីវិតរបស់អ្នក នេះគឺជាសញ្ញាមួយនៃភាពឆ្លាតវៃផងដែរ។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិចិត្តវិទ្យាអង់គ្លេស (British Journal of Psychology) បានរកឃើញពីទំនាក់ទំនងនៃភាពវៃឆ្លាតទៅនឹងភាពស្កប់ស្កល់របស់មនុស្សដែលមានអារម្មណ៍ល្អចំពោះជីវិតខ្លួនឯង។ 

  7. អ្នកចេះលេងសើច ឬកំប្លុកកំប្លែង
    ការសិក្សាចិត្តវិទ្យានៃសាកលវិទ្យាល័យញូវម៉ិកស៊ិក (University of New Mexico) ក្នុងឆ្នាំ ២០១១ បានរកឃើញថា អ្នកកំប្លែងអាជីព និងមនុស្សដែលចូលចិត្តសរសេររឿងគំនូរជីវចលសប្បាយៗទទួលបានពិន្ទុខ្ពស់ដែលពូកែខាងវោហាសាសន៍។ ការចេះលេចសើចនឹងធ្វើឲ្យខួរក្បាលរបស់អ្នកជ្រះស្រឡះ កាត់បន្ថយស្ត្រេស និងមានភាពបត់បែនឆាប់រហ័សដែលនាំទៅរកគំនិតច្នៃប្រឌិត។

  8. អ្នកជាមនុស្សបើកទូលាយ
    ការសិក្សាចិត្តវិទ្យារបស់សាកលវិទ្យាល័យ Yale ក្នុងឆ្នាំ ២០០៨ បានបង្ហាញថា មនុស្សដែលមានបញ្ញាវៃឆ្លាតខ្ពស់មានទំនោរទៅរកការគិតមួយដោយបើកចំហរចំពោះការយល់ឃើញរបស់អ្នកដទៃ។ នេះមិនមែនមានន័យថា គំនិតរបស់ខ្លួនមានសុទ្ធតែមានបញ្ហានោះទេ។ ក៏ប៉ុន្តែអ្វីដែលមនុស្សបើកទូលាយត្រូវធ្វើគឺដើម្បីរៀនសូត្រថ្លឹងថ្លែងពីគំនិតទាំងនោះមកប្រៀបធៀបទៅនឹងគំនិតរបស់ខ្លួន និងបំពេញចំណុចខ្វះខាតមួយចំនួន។  

  9. អ្នកមិនជឿជាក់ខ្លួនឯងថា ជាមនុស្សឆ្លាតជាងគេ
    ជាទូទៅមនុស្សដែលមិនឆ្លាតតែងមានអំនួត ហើយមើលងាយសមត្ថភាពរបស់អ្នកដទៃ។ យ៉ាងណាមិញ សម្រាប់មនុស្សឆ្លាតវិញ មិនអួតសរសើរខ្លួនឯងនោះទេ។ ពួកគេដឹងពីព្រំដែននៃសមត្ថភាពរបស់ពួកគេ។ ដូចនេះនៅពេលអ្នកដឹងថា សមត្ថភាពរបស់អ្នកមានកម្រិត អ្នកនឹងព្យាយាមទៅកៀកមនុស្សដែលពូកែជាងអ្នកដើម្បីសិក្សារៀនសូត្រពីពួកគេមកចាក់បំពេញចំណុចខ្វះខាតរបស់អ្នក។ វិធីនេះហើយដែលបញ្ជាក់ថា អ្នកជាមនុស្សឆ្លាត ហើយវាជួយអ្នកឲ្យកាន់តែឆ្លាតជាងមុន៕

ប្រភព៖ Businessinsider 

 

X
5s