លុចសំបួខ្លួនតូច តែចរាចរណ៍ស្ទះខ្លាំងរហូតរដ្ឋដាក់ដំណើរការការដឹកជញ្ជូនឥតគិតថ្លៃ​



ជាមួយប្រជាជនប្រមាណ ៦០២ ០០០នាក់ ប្រទេសលុចសំបួរ (Luxembourg) ក្លាយជាប្រទេសដ៏តូចមួយក្នុងចំណោមប្រទេសតូចបំផុតនៅអ៊ឺរ៉ុប ប៉ុន្តែប្រទេសនេះជួបប្រទះការកកស្ទះចរាចរណ៍យ៉ាងខ្លាំងក្លា។ អ្វីៗនឹងមានការផ្លាស់ប្តូរគិតត្រឹមថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២០ ដោយរាល់ការដឹកជញ្ជូនសាធារណៈ ដូចជា រថភ្លើង និងឡានក្រុងជាដើមនឹងមិនចាំបាច់ចំណាយថវិការទៀតនោះទេ។

Panorama, City, Urban Landscape, Travel, Architecture

យោងតាមលោក Dany Frank អ្នកនាំពាក្យក្រសួងចល័ត និងសាធារណការ (Ministry of Mobility and Public Works) បាននិយាយថារដ្ឋាភិបាលសង្ឃឹមថាវិធានការនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានមួយកម្រិត និងនាំមកនូវផលប្រយោជន៍ដល់បរិស្ថានយ៉ាងច្រើន។

ជាមួយផ្ទៃដី ២ ៥៨៦ គីឡូម៉ែត្រការ៉េ លុចសំបួជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រជាជនមានចំណូល (per capita GDP) ខ្ពស់ជាងគេនៅអ៊ឺរ៉ុប។  ដូច្នេះ ការធ្វើដំណើរពីរដ្នធានីលុចសំបួទៅ ប្រទេសបែលហ្ស៉ិក បារាំង និងអាឡឺម៉ង់ តាមរថយន្តដោយចំណាយរយៈពេលកន្លះម៉ោងប៉ុណ្ណោះ។

ប្រទេសតូចមួយនេះទាក់ទាញកម្លាំងពលកម្មពីប្រទេសជិតខាងច្រើនជារៀងរាល់ថ្ងៃ ច្រើនជាង ១៨០ ០០០នាក់នៃអ្នកដែលមកធ្វើដំណើរចូលមកក្នុងប្រទេសរៀងរាល់ថ្ងៃ។

លោក Geoffrey Caruso សាស្រ្តាចារ្យនៅសាកលវិទ្យាល័យលុចសំបួ និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសង្គម (Luxembourg Institute of Socio-Economic Research) បានពន្យល់ថា «លុចសំបួគឺជាកន្លែងទាក់ទាញការងារខ្លាំងណាស់ជាមួយនឹងសេដ្ឋកិច្ចរីកលូតលាស់ អ៊ីចឹងហើយជារឿងមួយដែលធ្វើឲ្យមានការទាក់ទាញកម្លាំងពលកម្មពីមប្រទេសជិតខាងមកជាច្រើន បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ក៏កាន់តែខ្លាំង»។ 

នៅឆ្នាំ ២០១៦ ប្រជាជនលុចសំបួមានឡានចំនួន ៦៦២ គ្រឿងក្នុងចំណោមប្រជាពលរដ្ឋ ១ ០០០ នាក់ហើយការបើកបរគឺជាមធ្យោបាយដឹកជញ្ជូនចម្បងសម្រាប់អ្នកធ្វើដំណើរយោងតាមរបាយការណ៍ឆ្នាំ ២០១៧ របស់ក្រសួងអភិវឌ្ឍន៍ដោយចីរភាព និងហេដ្ឋារចនាសម្ព័ន្ធ (Ministry of Sustainable Development and Infrastructure)។

ការដឹកជញ្ជូនឥតគិតថ្លៃសម្រាប់ទាំងអស់គ្នា

ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់លុចសំបួគ្របដណ្ដប់លើប្រទេសទាំងមូល ហើយចំណាយអស់ ៥៦២ លានដុល្លារ (៥០៨ លានអ៊ឺរ៉ូ) ក្នុងមួយឆ្នាំ។ យោងតាមក្រសួងបានឲ្យដឹងថាជារៀងរាល់ឆ្នាំវារកចំណូលបានប្រហែល ៤៦ លានដុល្លារក្នុងការលក់សំបុត្រ។

លោក Frank បាននិយាយថារដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក៏ពីព្រោះចង់ឲ្យប្រជាជនទាំងអស់អាចទទួលបានភាពងាយស្រួល និងប្រយោជន៍ផ្សេងៗពីសេដ្ឋកិច្ចដ៏ល្អនេះ។ ប៉ុន្តែចំពោះលោក Caruso វិញពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថាការដឹកជញ្ជូនដោយឥតគិតថ្លៃអាចរារាំងដល់មនុស្សដែលដើរនៅតាមទីប្រជុំជនដោយអចេតនា។ ទោះយ៉ាងណាលោកបន្ថែមថាគ្រោងការណ៍ថ្មីនេះអាចជាសញ្ញានៃការផ្លាស់ប្តូរសំខាន់ៗនៅពេលខាងមុខទាក់ទងនឹងការពឹងផ្អែករបស់លុចសំបួលើការបើកបរ។ រដ្ឋាភិបាលបាននិយាយអាចជានឹងនិយាយថា៖ «វាសំខាន់ណាស់ដែលយើងធ្វើឲ្យមានការដឹកជញ្ជូនសាធារណ:ដោយឥតគិតថ្លៃ ហើយប្រហែលជាវាមានប្រយោជន៍ ប្រសិនបើមានការផ្លាស់ប្តូរវប្បធម៌ដ៏ធំសម្បើមដែលយើងត្រូវការ៕»

អត្ថបទ ៖ Anthony
ប្រភព ៖ CNN

 

X
5s