ឥណ្ឌូនេស៊ីអាចឈរជើងជាប្រទេសសេដ្ឋកិច្ចទី ៧ នៅលើពិភពលោកក្នុងឆ្នាំ ២០៣០​



ការស្រាវជ្រាវដោយ Mckinsey អំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីបង្ហាញថាសេដ្ឋកិច្ចឥណ្ឌូនេស៊ីបានត្រៀមខ្លួនក្លាយជាមហាអំណាចទី ៧ នៅលើពិភពលោកនៅឆ្នាំ ២០៣០។ តើអ្នកបានដឹងអ្វីខ្លះអំពីសេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ? តើមានមូលហេតុអ្វីខ្លះអាចធ្វើឲ្យប្រទេសនេះអាចឈរជើងជាប្រទសសេដ្ឋកិច្ចលំដាប់ពិភពលោបាន?

City, Jakarta, Indonesia, Urban, Building, Architecture

  • ឥណ្ឌូនេស៊ីមានស្ថិរភាពសេដ្ឋកិច្ចនឹងនរ
    ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះរដ្ឋាភិបាលបានផ្តល់អាទិភាពដល់ស្ថិរភាពលើកំណើននៅពេលនិយាយអំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីមានកំណើនក្នុងរង្វង់ ៥.៥ ភាគរយក្នុងមួយឆ្នាំគិតជាមធ្យមចាប់តាំងពីឆ្នាំ ២០០៣ មក។

    ទោះយ៉ាងណាលទ្ធផលនៃសេដ្ឋកិច្ចឥណ្ឌូណេស៊ីនៅតែមានដដែល។ ប្រទេសឥណ្ឌូនេស៊ីបានទប់ទល់នឹងវិបត្ដិដូចជាវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨-០៩ និងចុងបញ្ចប់នៃការកើនឡើងនៃឥន្ធនៈប្រេងនៅប្រទេសចិននៅចុងឆ្នាំ ២០១១ ។

    គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុអភិរក្សរបស់រដ្ឋាភិបាលបានធ្វើឲ្យបំណុលជាតិមានកម្រិតទាបនៅ ២៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ អត្រាអតិផរណានៅតែស្ថិតក្នុងជួរគោលដៅរបស់ធនាគារកណ្តាលដែលរក្សាទស្សនវិស័យសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីឲ្យមានស្ថិរភាព និងអាចគ្រប់គ្រងបាន។

    Wallet, Cash, Credit Card, Pocket, Money, Purse
  • កំណើនតម្រូវការប្រើប្រាស់
    ប្រជាជនវ័យក្មេងភាគច្រើន និងអ្នកដែលមានផលិតភាពកំពុងជួយសេដ្ឋកិច្ចឥណ្ឌូនេស៊ីឲ្យរីកចម្រើន។ យោងតាមទីភ្នាក់ងារផែនការជាតិអភិវឌ្ឍន៍ (Bappenas) ប្រជាជនប្រមាណ ៦៨ ភាគរយនឹងមានអាយុពី ១៥ ទៅ ៤៤ ឆ្នាំ នៅឆ្នាំ ២០៣០។ ចំនួននេះមានចំនួនប្រហែល ២០០ លាននាក់ដែលជាចំនួនប្រជាជនមានវ័យចំណាស់ដែលមានផលិតភាពខ្ពស់បំផុតនៅតំបន់អាគ្នេយ៍។

    កំណើនកម្លាំងពលកម្មក៏នឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនិងកំណើនអ្នកប្រើប្រាស់ផងដែរ។ ទស្សនវិស័យសេដ្ឋកិច្ចរបស់ Mckinsey បានរកឃើញថាអតិថិជនថ្មីប្រហែលជា ៩០ លាននាក់កើនឡើងនៅឆ្នាំ ២០៣០ ដែលចំនួនអ្នកប្រើប្រាស់ដមានល់ទៅ ១៣៥ លាននាក់បន្ថែម។
  • នគរូបនីយកម្មកំពុងកើនឡើង
    ប្រជាជនឥណ្ឌូនេស៊ីប្រហែល ៣២ លាននាក់នឹងផ្លាស់ប្តូរពីតំបន់ជនបទមកតំបន់ទីក្រុងនៅឆ្នាំ ២០៣០។ នេះនឹងបង្កើនសមាមាត្រប្រជាជនឥណ្ឌូនេស៊ីដែលរស់នៅក្នុងទីក្រុងពី ៥៣ ភាគរយនាពេលបច្ចុប្បន្ន កើនដល់ ៧១ភាគរយ។ ជាថ្មីម្តងទៀតនេះនឹងជួយបង្កើនចំណែកផលិតផលក្នុងស្រុកសរុប (GDP) សរុបរបស់ឥណ្ឌូនេស៊ីដែលបង្កើតដោយតំបន់ទីក្រុងពី ៧៤ ភាគរយសព្វថ្ងៃដល់ ៨៦ ភាគរយនៅឆ្នាំ ២០៣០។

    ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងពង្រីកទៅដល់ទីក្រុងនានាក្រៅពីរដ្ឋធានីចាកាតា (Jakarta) ផងដែរ។ ចំពោះទីក្រុងធំៗផ្សេងទៀតដូចជា Medan, Bandung និង Surabaya កំពុងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៦,៤ ភាគរយចាប់តាំងពីឆ្នាំ ២០០២ ដែលមានកំណើនប្រចាំឆ្នាំ ៥.៨ ភាគរយ។

  • ការប្រើប្រាស់ប្រព័ន្ធឌីជីថលច្រើន
    ការទទួលបានឧបករណ៍ដែលមានតម្លៃសមរម្យបានធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រទេសដែលផ្តោតលើទូរស័ព្ទដែលមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តជាង ២២០ លាននាក់។ នៅឆ្នាំ ២០១៦ ប្រហែល ៧៣ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតនៅឥណ្ឌូណេស៊ីចូលប្រើអ៊ីនធឺណេតតាមរយៈឧបករណ៍ចល័ត។ នេះនឹងផ្តល់ភាពងាយស្រួលក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី និងជួយដល់ប្រជាជនអាចប្រើប្រាស់បច្ចេកវិទ្យាយ៉ាងងាយស្រួល។

    ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុនស្រាវជ្រាវ Semiocast ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានរកឃើញថាចាកាតា គឺជាទីក្រុងដែលសកម្មបំផុតដែលមានអ្នកប្រើប្រាស់ Twitter ស្មើនឹង ២ ភាគរយនៅលើពិភពលោក។ Bandung ដែលជាទីក្រុងធំរបស់ឥណ្ឌូនេស៊ីមួយទៀតស្ថិតនៅលំដាប់ទី ៦ បន្ទាប់ពីទីក្រុងតូក្យូ(Tokyo), ឡុងដ៍(London), សៅប៉ូឡូ(São Paulo) និងញូវយ៉ក(New York)។
  • ភាពងាយស្រួលក្នុងការធ្វើជំនួញនៅក្នុងប្រទេសឥណ្ឌូនេស៊ី
    នៅឆ្នាំ ២០១៨ ប្រទេសឥណ្ឌូនេស៊ីបានលោតពីលំដាប់ទី ៩១ ដល់ទី ៧២ ក្នុងសន្ទស្សន៍ភាពងាយស្រួលនៃការធ្វើធុរកិច្ច (Ease of Doing Business Index) របស់ធនាគារពិភពលោក។ ចំណាត់ថ្នាក់នេះមានភាពប្រសើរឡើងដោយសារតែគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការកែលម្អដំណើរការចុះឈ្មោះ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាការសម្រួលការប្រើប្រាស់អគ្គិសនី។

  • នៅមានការងារមួយចំនួនដែលត្រូវធ្វើ។ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានវិលត្រឡប់មកចំណាត់ថ្នាក់ទី ៧៣ វិញនៅពេលដែលបញ្ជីត្រូវបានធ្វើបច្ចុប្បន្នភាពសម្រាប់ឆ្នាំ ២០១៩ ប៉ុន្តែនេះបង្ហាញថានិយ័តករឥណ្ឌូណេស៊ីប្តេជ្ញាជួយអាជីវកម្មបង្កើតខ្លួនឯង និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី។

អត្ថបទ ៖ Anthony
ប្រភព ៖ greenhouse.co

 

X
5s