មនុស្សជាង ៧ ពាន់លាននាក់ប្រើ Social media តើអ្នកដឹងអ្វីខ្លះអំពីវា?​



Facebook ជាគេហទំព័រតាមបណ្តាញសង្គមធំជាងគេមួយនៅលើពិភពលោក ដែលមានចំនួនអ្នកប្រើជាង ២,៤ ពាន់លាននាក់។ ហើយក៏នៅមានបណ្តាញសង្គមផ្សេងទៀតដូចជា Youtube និង Whatsapp គឺមានអ្នកប្រើច្រើនជាងមួយលាននាក់។ នៅលើពិភពលោក ចំនួនប្រជាជនសរុបមាន ៧,៧ ពាន់លាននាក់ ដោយក្នុងនោះមាន ៣,៥ ពាន់លាននាក់ចំពោះអ្នកដែលប្រើប្រាស់បណ្ដាញអនឡាញ នេះមានន័យថាក្នុងចំណោមនុស្ស៣នាក់ មានម្នាក់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងប្រជាជន១ភាគ៣ ប្រើប្រាស់អ៊ិនធឺណិត។

តើនរណាដែលប្រើបណ្តាញសង្គម (Social Media)? តើវាត្រូវបានចាប់ផ្តើមនៅពេលណា ហើយឥឡូវនេះតើគេហទំព័រមួយណាធំជាងគេ? ខាងក្រោមនេះជាចម្លើយដែលធ្វើឲ្យអ្នកអាចយល់បានខ្លះៗពី បណ្តាញសង្គម (Social Media)៖

  • ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចាប់ផ្តើមនៅដើមទសវត្សរិ៍ឆ្នាំ ២០០០

គេហទំព័រប្រព័ន្ធទំនាក់ទំនងសង្គមដំបូងគេដែលឈានដល់អ្នកប្រើប្រាស់សកម្មប្រចាំខែចំនួនមួយលាននាក់គឺគេហទំព័រ MySpace វាបានឈានដល់ចំណុចជោគជ័យមួយនៅឆ្នាំ ២០០៤។ នេះហើយគឺជាការចាប់ផ្តើមនៃប្រព័ន្ធទំនាក់ទំនងសង្គម។

ខាងលើនេះគឺជាតារាងដែលបង្ហាញគេហទំព័រផ្សព្វផ្សាយសង្គមជាប្រចាំខែ និងឆ្នាំ ចាប់តាំងពីឆ្នាំ២០០៤។ ដែលមានគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗមួយចំនួនអាចមានអាយុកាលរហូតមកដល់ពេលឥឡូវនេះ ឯគេហទំព័រផ្សេងទៀតត្រូវបានរលាយរសាត់បាត់តាមខ្យល់ ទោះបីជាមានការពេញនិយមខ្លាំងយ៉ាងណាកាលពីមុននោះក៏ដោយ។ មិនតែប៉ុណ្ណោះរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានគេហទំព័រកើតជាបន្តបន្ទាប់ អាចនឹងឈានដល់ការវ៉ាដាច់គេហទំព័រល្បីៗមួយចំនួនធំ។ ជាក់ស្តែងដូចជា Instagram បានកើតឡើងនៅឆ្នាំ ២០១១ ដល់ទាល់នឹងពេលឆ្នាំ ២០១៨ គេបានរកឃើញថាមានអ្នកប្រើប្រាស់ ១ពាន់លាននាក់ជាងច្រើនជាងគេហទំព័រ WeChat, Tumblr, Pinterest  ឬក៏ TikTok ជាដើមបានបើកដំណើរការនៅខែកញ្ញា ឆ្នាំ ២០១៦ ហើយនៅពាក់កណ្តាលឆ្នាំ ២០១៨ វាបានឈានដល់អ្នកប្រើប្រាស់កន្លះពាន់លាននាក់រួចហើយ។ ហើយគេហទំព័រ TikTok បានបង្ហាញថាខ្លួនតែងតែទទួលបានអ្នកប្រើប្រាស់ថ្មីជាមធ្យមប្រមាណ ២០ លាននាក់ក្នុងមួយខែក្នុងរយៈពេលនេះ។

  • នៅក្នុងប្រទេសអ្នកមានយុវជនស្ទើរតែទាំងអស់ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម

ជាមួយនឹងអ្នកប្រើប្រាស់ជាង ២,៣ ពាន់លាននាក់ ហ្វេសបុល (Facebook) បានក្លាយជាបណ្ដាញសង្គមមួយដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ ដោយ Youtube, Instagram និង WeChat មានអ្នកប្រើប្រាស់ជាង ១ពាន់លាននាក់  ខណៈបណ្ដាញសង្គម Tumbr និង TikTok មានអ្នកប្រើប្រាស់ជាង ៥០០ លាននាក់។  

ការអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទៅតាមអាយុ

អ្នកប្រើប្រាស់បណ្ដាញសង្គមមានអាយុខុសៗគ្នាស្របទៅតាមបណ្ដាញសង្គមនីមួយៗ ដោយបណ្ដាញសង្គមមួយចំនួនមានប្រជាប្រិយភាពទៅអ្នកប្រើប្រាស់ក្រុមអាយុ។ មនុស្សមានអាយុក្រោម២៥ឆ្នាំ មានការនិយមប្រើប្រាស់ Snapchat ចំនួន៧៣ភាគរយ ខណៈដែលមនុស្សដែលមានអាយុ ៦៥ឆ្នាំ ប្រើប្រាស់បណ្ដាញសង្គមមួយនេះ។

  • ការកើនឡើងនៃបណ្តាញសង្គមនៅក្នុងប្រទេសអ្នកមានបានរួមគ្នាជាមួយនឹងការកើនឡើងនូវចំនួនពេលវេលាដែលចំណាយលើអ៊ីនធឺណេត

ការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះពិតជាបានកើតឡើងជាមួយនឹងការកើនឡើងយ៉ាងច្រើននូវចំនួនពេលវេលាដែលមនុស្សចំណាយលើអ៊ីនធឺណេត។ នៅសហរដ្ឋអាមេរិកមនុស្សពេញវ័យចំណាយពេលច្រើនជាង 6 ម៉ោងក្នុងមួយថ្ងៃនៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ‘Digital Media’ (កម្មវិធី និងគេហទំព័រដែលអាចចូលបានតាមរយៈទូរស័ព្ទចល័ត ថេប្លេត កុំព្យូទ័រ និងឧបករណ៍ភ្ជាប់ផ្សេងទៀត)។ ដូចតារាងខាងក្រោមបង្ហាញថាកំណើននេះត្រូវបានជំរុញស្ទើរតែទាំងស្រុងដោយការចំណាយពេលវេលាបន្ថែមលើស្មាតហ្វូន និងថេប្លេត។

យោងតាមការស្ទង់មតិពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឲ្យដឹងថាមនុស្សពេញវ័យដែលមានអាយុពី ១៨ ទៅ ២៩ ឆ្នាំនៅសហរដ្ឋអាមេរិកទំនងជាទទួលបានព័ត៌មានដោយប្រយោលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងការចុះផ្សាយពីកាសែតបោះពុម្ព ឬគេហទំព័រព័ត៌មាន។ ហើយពួកគេក៏ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅលើអ៊ីនធឺណេត “ស្ទើរតែជានិច្ចកាល”។

មានភ័ស្តុតាងបង្ហាញថានៅក្នុងប្រទេសអ្នកមានផ្សេងទៀតប្រជាជនក៏ចំណាយពេលច្រើនម៉ោងក្នុងមួយថ្ងៃតាមអ៊ិនធឺរណេតដែរ។ តារាងបន្ទាប់បង្ហាញពីចំនួនម៉ោងដែលយុវជនចំណាយលើអ៊ិនធឺណេតក្នុងចំណោមប្រទេសអ្នកមាន។ ដូចដែលយើងបានឃើញហើយជាមធ្យមសម្រាប់អង្គការ OECD មានច្រើនជាង ៤ ម៉ោងក្នុងមួយថ្ងៃហើយនៅប្រទេសខ្លះជាមធ្យមគឺលើសពី ៦ ម៉ោងក្នុងមួយថ្ងៃ។

  • ទស្សនវិស័យខ្លះស្តីពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស

ភាគរយនៃមនុស្សពេញវ័យនៅអាមេរិកដែលប្រើបណ្តាញសង្គមបានកើនឡើងពី ៥% ក្នុងឆ្នាំ ២០០៥ ដល់ ៧៩% ក្នុងឆ្នាំ ២០១៩។ សូម្បីតែនៅលើឆាកពិភពលោកល្បឿននៃការសាយភាយគឺគួរឲ្យកត់សម្គាល់៖ ហ្វេសប៊ុក (Facebook) បានកើនឡើងពីការគ្របដណ្តប់ប្រហែល ១,៥% នៃចំនួនប្រជាជនពិភពលោកក្នុងឆ្នាំ ២០០៨ ដល់ប្រហែល ៣០% ក្នុងឆ្នាំ ២០១៨។

ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយសង្គមនៅសហរដ្ឋអាមេរិកគឺអាចប្រៀបធៀបបានទៅនឹងល្បឿនដែលទាក់ទងទៅនឹងបច្ចេកវិទ្យាដែលអាចធ្វើទំនាក់ទំនងបានទំនើបបំផុតរួមមានកុំព្យូទ័រ ស្មាតហ្វូន និងអ៊ីនធឺណេត។ ការកើនឡើងនៃបណ្តាញសង្គមគឺជាឧទាហរណ៍ដ៏អស្ចារ្យមួយពីរបៀបដែលឥរិយាបទសង្គមអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័សនិងខ្លាំងក្លាបំផុត៕

អត្ថបទ ៖ Anthony
ប្រភព ៖ World Economic Forum

 

X
5s