យីហោក្នុងស្រុក Cupi’tal Coffee បើកដំណើរការជាផ្លូវការជាមួយនឹងការរចនាឡូហ្គូគួរឲ្យទាក់ទាញ
នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២០ Cupi’tal Coffee បានបើកសម្ពោធហាងកាហ្វេរបស់ខ្លួនជាផ្លូវ ការនៅបណ្តោយផ្លូវ ២០៨ ខណ្ឌដូនពេញដោយមានវត្តមានរបស់ម្ចាស់អាជីវកម្ម និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចំនួនប្រហែល ៣០០នាក់។
Cupi’tal ជាហាងកាហ្វេមួយដែលទើបតែនឹងបង្កើតឡើងថ្មី ដោយមានទស្សនវិស័យក្នុងការផ្តល់កាហ្វេដែលមានគុណភាល្អ និងរសជាតិពិសេសជាមួយនិងតំលៃសមរម្យ ជូនដល់អតិថជន របស់ខ្លួន។ តែអ្វីដែលជាភាពទាក់ទាញបន្ថែមពីលើរសជាតិឆ្ងាញ់ គុណភាព និងតម្លៃនោះ គេសង្កេតឃើញថាការរចនាឡូហ្គូរបស់ហាងកាហ្វេក្នុងស្រុកមួយនេះ គឺយករូបភាពសម្ភារៈ និងបរិក្ខារដែលមាននៅក្នុងហាងដូចជា តុក កៅអី កែវកាហ្វេ ស្លាបព្រាជាដើម មកផ្គុំចេញជាឡូហ្គូបែបប្លែកម្យ៉ាង។
លោក ឡាំ វែងស៊ុន សហស្ថានិក Cupi’tal Coffee បានមានប្រសាសន៍ថា៖ “មិនមែនគ្មានហេតុផលទេដែលឡូហ្គូហាងកាហ្វេយើងខុសពីកាហ្វេដទៃ តែការរចនានេះ ទី១ ដើម្បីភាពទាក់ទាញ (តែកុំច្រឡំថាវាជា QR Code) ទី២ ធ្វើឲ្យប្លែកពីហាងដទៃ ព្រោះហាងកាហ្វេភាគច្រើនគឺយករូបកែវកាហ្វេ ឬគ្រាប់កាហ្វេមករចនាជាឡូហ្គូ និងទី៣ ដោយសារ Cupi’tal Coffee ជាផ្នែកមួយនៃ The Desk Co Working Space ទី២ ជាអាជីវកម្មទាក់ទងនឹងអចលនទ្រព្យ។
ម៉្យាងវិញទៀត ចំណុចពិសេសរបស់កាហ្វេ Cupi’tal Coffee គឺបរិយាកាសដែលមានសោភ័ណភាព និងស្ងៀមស្ងាត់ ដែលអតិថិជនអាចពិភាក្សាអំពី ជំនួយ ឫ ការងារផ្សេងៗបានដោយយ៉ាងមានប្រសិទ្ធិភាព។ លើសពីនេះទៅទៀត Cupi’tal Coffee ថែមទាំងមាន internet ដែលមានល្បឿនលឿន ដែលផ្តល់ភាពងាយស្រួលសំរាប់អ្នកធ្វើការចល័ត និង សិស្សនិសិត្ស។
Cupi’tal Coffee បើកចាប់ពីម៉ោង៧ព្រឹក ដល់ ម៉ោង ៩ យប់ រៀងរាល់ថ្ងៃ មានអាស័យដ្ឋាន អគារលេខ១៨៤ ផ្លូវ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០១០ ៥២០ ៥២០
ដោយ៖ យ៉ាយ៉ា