យុទ្ធសាស្ត្រ ៥យ៉ាងមានប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញ លើកទឹកចិត្តអ្នកក្នុងនាមម្ចាស់អាជីវកម្ម​



នៅពេលដែលអ្នកជាម្ចាស់អាជីវកម្មមួយ អ្នកមានអារម្មណ៍ថាអាជីវកម្មរបស់អ្នកកំពុងតែដល់ពេលដែលត្រូវបិទទ្វារ ដោយសារតែអ្នកខិតខំធ្វើការរហូតដល់ ១២ ម៉ោងជាងក្នុងមួយថ្ងៃតែនៅតែមិនឃើញជាលទ្ធផលអ្វីបន្តិចសោះ។ ទោះជាយ៉ាងណាក៏ដោយក៏អ្នកមិនគួរបោះបង់ក្តីស្រមៃដែលអ្នកបានជ្រើសរើសរួចហើយនោះឡើយ។ ដូច្នេះ បើអ្នកកំពុងតែបាក់ទឹកចិត្ត អស់កម្លាំងចិត្តនឹងទៅមុនបន្តមែនទេ ខាងក្រោមនេះជាយុទ្ធសាស្រ្តទាំង ៥ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជំរុញចិត្តក្នុងនាមជាម្ចាស់អាជីវកម្ម៖

  1. បង្កើតគោលដៅ
    តើអ្នកគិតថាការមិនទទួលបានកម្លាំងជម្រុញទឹកចិត្ត (Motivation)/ ការបង្កើតគោលដៅនឹងធ្វើឲ្យអ្នកទទួលបានជោគជ័យក្នុងដំណើរធុរកិច្ចមែនទេ? ការបង្កើតគោលដៅគឺមាន ៣ របៀបខុសៗគ្នា (Short-term/Mid-term/Long-term)។ ឧទាហរណ៍៖
    គោលដៅរយៈពេលខ្លី (Short-term) អាចរួមមានការទិញ ការផ្គត់ផ្គង់ ឬការជួលអគារ
    គោលដៅរយៈពេលវែង (Long-term) អាចរួមបញ្ចូលការពង្រីកអាជីវកម្មទៅរកហាងទីពីរ ឬទទួលបានប្រាក់ចំណូលសុទ្ធមួយលានដុល្លារបន្ទាប់ពីរយៈពេល ៣ ឆ្នាំ។ ជាមួយនឹងគោលដៅដូចនេះវាងាយស្រួលក្នុងការលើកទឹកចិត្ត និងជំរុញខ្លួនអ្នកឲ្យសម្រេចបាននូវគោលដៅទាំងនោះ។
  2. ជៀសវាងរឿងខ្ជះខ្ជាយពេលវេលា
    ក្នុងស.វទី២១ ការខ្ជះខ្ជាយពេលវេលាវាបានក្លាយជារឿងមួយយ៉ាងងាយស្រួលនិងក្លាយជាទម្លាប់ម្តងបន្តិចៗរហូតកកើតក្លាយទៅជាប្រពៃណីទំនៀមទម្លាប់ដល់ថ្នាក់យើងមិនអាចជម្រះចេញពីក្នុងខ្លួនបាន។ អ្នកមានដឹងទេថាការភ្ញាក់ពីដំណេកនៅពេលព្រឹកព្រលឹម (ប្រហែលម៉ោង៥:០០នាទីព្រឹក) វាគឹជាពេលដែលមានផលិតភាពការងារល្អជាទីបំផុតឬរហូតដល់ពេលដែលអ្នកចូលគេងវិញ។ ប៉ុន្តែមានមនុស្សចំនួនធំបានយកពេលនេះ ឬក៏ពេលស្ទើរតែមួយថ្ងៃ ដើម្បីទស្សនាវីដេអូគ្មានន័យ លេង Facebook  លេង Game ស្តាប់ចម្រៀង ដែលទាំងជាពេលធ្វើការងារទៀតផង។ បើអ្នកមិនចង់ខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍អ្វីទេនោះ គួរតែយកពេលទាំងនោះមកបំពេញការងាររបស់អ្នក និងក្រៅពីការងារអ្នកអាចអានសៀវភៅ កាសែត ព័ត៌មាន។ល។
  3. តាមដានស្នាដៃរបស់អ្នក
    នៅពេលដែលធុរកិច្ចរបស់អ្នកចាប់ផ្តើមការលក់ជាលើកដំបូង រឿងដែលអ្នកត្រូវតែធ្វើជាដាច់ខាតនោះគឺកត់ត្រា កំណត់ត្រាដែលបានលក់់។ នេះហើយជារង្វាន់ដែលអ្នកទទួលបានពីអាជីវកម្ម ជារង្វាន់តិចតួចដែលអ្នកប្រហែលមិនបានកត់សម្ភាល់ សូមកុំភ្លេចតាមដានសមិទ្ធិផលរបស់អ្នកមិនថាធំឬតូចក៏ដោយ។ តាមរយៈការតាមដានសមិទ្ធិផលតូចៗអ្នកនឹងសម្គាល់ឃើញគំរូនៃសមិទ្ធិផលធំ។ នេះជាការជំរុញការលើកទឹកចិត្តរបស់អ្នកដើម្បីសម្រេចបាននូវរឿងធំៗជាច្រើន។
  4. កំណត់ថ្ងៃផុតកំណត់
    អ្នកត្រូវតែកំណត់ថ្ងៃផុតកំណត់សម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកចង់សម្រេច។ វាមិនគ្រប់គ្រាន់ទេក្នុងការបង្កើតគោលដៅប្រសិនបើអ្នកមិនមានពេលវេលាកំណត់ទេ នោះអ្វីដែលអ្នកមានគម្រោងតែមិនបានកំណត់ថ្ងៃ វានឹងត្រូវបានហោះហើររសាត់តាមខ្យល់ដោយមិនដឹងថាពេលណាដែលត្រូវបញ្ចប់វា។ វាអាចជួយជៀសវាងការពន្យាពេល និងលើកទឹកចិត្ត ដូច្នេះអ្នកអាចបំពេញការងារបានច្រើនជាងមុន។
  5. ថែរក្សាបរិស្ថានវិជ្ជមាន
    ការថែរក្សាបរិស្ថានគឺចង់សំដៅទៅលើការគិតបែបវិជ្ជមាន មិនថាអ្នកនៅផ្ទះឬកន្លែងធ្វើការនោះទេ ជាពិសេសក្នុងអាជីវកម្ម។ គំនិតអវិជ្ជមានត្រូវបានកម្ចាត់ដោយកម្លាំងជំរុញចិត្ត។ អ្នកមិនអាចរីកចម្រើនលូតលាស់ដូចអ្នកជោគជ័យដទៃបានទេ បើមនុស្សដែលនៅជុំវិញអ្នកសុទ្ធតែជាមនុស្សអវិជ្ជមាន។ បរិយាកាសវិជ្ជមានធ្វើឲ្យអ្នកមានអារម្មណ៍ហាក់ដូចជាអស្ចារ្យចំពោះការងាររបស់អ្នក ក៏ដូចជាមានភាពសិ្នទ្ធស្នាលជាមួយអ្នករួមការងារ ដូច្នេះវានឹងអ្នកព្យាយាមកាន់តែខ្លាំង។ នោះគឺជាអ្វីដែលអ្នកគួរខិតខំដើម្បីសម្រេចបាននៅក្នុងអង្គភាពរបស់អ្នក៕

ដោយ៖ Arthony 

X
5s