ក្រៅពីចិន ប្រទេសទាំង៦ នេះមានករណីឆ្លងវីរ៉ុសកូរ៉ូណាច្រើនជាងគេ
វីរុសកូរ៉ូណាបានឆ្លងទៅកាន់មនុស្សជាង ៧៥ ០០០នាក់ និងបានធ្វើឲ្យមនុស្ស ២ ០០០នាក់ស្លាប់ ដែលភាគច្រើននៃអ្នកស្លាប់នៅក្នុងប្រទេសចិន។
ការឆ្លងវីរុសកាចសាហាវមួយនេះបានរីករាលដាលដល់ប្រទេសសិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង និងចំនួនអ្នកផ្ទុកជាប់គាំងនៅលើនាវាដឹកអ្នកដំណើរ Diamond Princess បានធ្វើឲ្យចំនួនអ្នកឆ្លងមិនរាប់បញ្ចូលប្រទេសចិនកើន ១ ០១១នាក់ គិតត្រឹមថ្ងៃនេះ។
ក្រៅពីនាវា Diamond Princess ខាងក្រោមនេះគឺជាទីតាំងធំៗចំនួន ៦ ដែលមានករណីជំងឺផ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណាច្រើនជាងគេ៖
- ប្រទេសសិង្ហបុរីមាន ៨១ករណី
- ប្រទេសជប៉ុនមាន ៦៨ ករណី និងស្លាប់១ករណី
- ហុងកុង មាន៦២ករណី និង ៦២ករណី និងស្លាប់២ករណី
- ប្រទេសកូរ៉េខាងត្បូងមាន ៤៦ករណី
- ប្រទេសថៃមាន ៣៥ករណី៕
ដោយ៖ លង់ វណ្ណៈ