បុគ្គលិកពេទ្យឆ្លងវីរុសកូរ៉ូណាមានដល់ជាង១ពាន់នាក់ ខណៈកំពុងខ្វះឧបករណ៍ការពារ​



អជ្ញាធរចិនបានប្រកាសអំពីតួលេខបុគ្គលិកពេទ្យដែលបានឆ្លងជំងឺផ្លូវដង្ហើមដែលបង្កដោយវីរុសកូរ៉ូណាមានការកើនឡើងដល់ជាង ១ពាន់នាក់ និង៧នាក់បានស្លាប់ ខណៈដែលមានការព្រួយបារម្ភអំពីកង្វះឧបករណ៍ការពារវីរុសនេះ។ 

គណៈកម្មាធិការសុខាភិបាលជាតិ (China's National Health Commission) បានប្រកាសថា បុគ្គលិកពេទ្យចំនួន ១ ៧១៦នាក់បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះនៅទូទាំងប្រទេស និងបុគ្គលិកពេទ្យ ៧នាក់ផ្សេងទៀតបានស្លាប់។

មូលហេតុមួយចំនួន ៤ ដែលធ្វើឲ្យបុគ្គលិកពេទ្យងាយឆ្លងវីរុសមួយនេះ៖

  1. ការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយបុគ្គលិកពេទ្យមានការប្រឈមខ្លាំងជាងមនុស្សទៅទូ
  2. កង្វះឧបករណ៍ការពារ
  3. ស្រ្តេស្តដោយសារការធ្វើការច្រើនម៉ោងដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយជាងធម្មតា
  4. ការពិបាកក្នុងការកំណត់រោគសញ្ញារបស់អ្នកជំងឺ ដោយសារអ្នកជំងឺមួយចំនួនបញ្ចេញរោគសញ្ញាផ្សេងមុនបង្ហាញថាផ្ទុកវីរុសនេះ

គួរបញ្ជាក់ផងថា កាលពីម្សិលមិញ លោក Liu Zhiming ប្រធានមន្ទីពេទ្យ Wuchang និងជាវេជ្ជបណ្ឌិតផ្នែកវះកាត់ខួរក្បាល  ក្នុងទីក្រុងវ៉ូហានបានទទួល វីរុសកូរ៉ូណាឆក់យកជីវិត៕

ដោយ៖ លង់ វណ្ណៈ

X
5s