ដំណឹងល្អ៖ អ្នកជំនាញចិនប្រកាសថាថ្នាំព្យាបាលជំងឺគ្រុនចាញ់ អាចព្យាបាលវីរុសកូរ៉ូណាយ៉ាងមានប្រសិទ្ធភាព
អ្នកជំនាញចិនបានធ្វើការប្រកាសថាថ្នាំព្យាបាលជំងឺគ្រុនចាញ់ Chloroquine Phosphate មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺផ្លូវដង្ហើមដែលបង្កដោយវីរុសកូរ៉ូណា។ នេះបើយោងតាមមន្រ្តីចិនមួយរូបបានប្រាប់កាលពីថ្ងៃចន្ទម្សិលមិញ។
លោកស្រី Sun Yanrong អនុប្រធានមជ្ឈមណ្ឌលអភិវឌ្ឍវីវៈសាស្ត្រជាតិចិន (China National Center for Biotechnology Development) បានមានប្រសាសន៍ក្នុងសន្នីសីទការសែតមួយថា អ្នកជំនាញបានយល់ស្របគ្នាថាថ្នាំប្រភេទនេះនឹងធ្វើការបញ្ចូលក្នុងសេចក្ដីណែនាំក្នុងការព្យាបាល និងធ្វើការសាកល្បងក្នុងព្យាបាលជាឲ្យបានឆាប់បំផុត។
ថ្នាំព្យាបាលជំងឺគ្រុនចាញ់ Chloroquine Phosphate ត្រូវបានប្រើប្រាស់ជាងឆ្នាំ៧០មកហើយ ហើយត្រូវបានជ្រើសរើសចេញពីថ្នាំជាច្រើនមុខបន្ទាប់ពីធ្វើការពិនិត្យ។
លោកស្រី Sun Yanrong បានលោកឡើងថាថ្នាំព្យាបាលជំងឺគ្រុនចាញ់នេះត្រូវបានធ្វើការសាកល្បងនៅក្នុងមន្ទីពេទ្យជាង១០កន្លែងក្នុងទីក្រុងប៉េកាំង ខេត្ត Guangdong និងខេត្តហ៊ូណាន ដោយបង្ហាញថាពិតជាមានប្រសិទ្ធភាពពិតមែន។
ក្នុងការសាកល្បងជាច្រើនលើកទៅលើក្រុមអ្នកជំងឺដែលបានប្រើប្រាស់ថ្នាំប្រភេទនេះបានឃើញថាមានភាពប្រសើរឡើងជាងក្រុមអ្នកជំងឺដទៃ ដោយពួគេមានភាពធូរស្រាលដូចជាកម្ដៅថយចុះ ការជាសះស្បើយ និងព្យាបាលការរលាក។ អ្នកជំងឺដែលប្រើប្រាស់ថ្នាំប្រភេទនេះមានការធូរស្រាលឆាប់រហ័ស។
ឧទាហរណ៍ អ្នកជំងឺវ័យ៥៤ឆ្នាំមួយរូបនៅទីក្រុងប៉េកាំង មានភាពធូរស្រាល និងអាស៊ីតនុយក្លេអ៊ិចប្រែជាអិវជ្ជមាន បន្ទាប់ពីពិសារថ្នាំព្យាបាលគ្រុនចាញ់មួយនេះ។ ក្នុងការធ្វើតេស្តនោះ អ្នកជំងឺទាំង១០០នាក់មិនមានការធ្វើទុកឬបញ្ហាធ្ងន់ធ្ងរនោះទេ៕
ដោយ៖ លង់ វណ្ណៈ