កំណើនសេដ្ឋកិច្ចសិង្ហបុរីត្រូវព្យាករថាមានការធ្លាក់ចុះក្នុងរង្វង់ -០,៥ភាគរយ
កំណើនសេដ្ឋកិច្ចប្រទេសសិង្ហបុរីត្រូវបានព្យាករណ៍ថានឹងមានកំណើនចន្លោះ -០,៥ ទៅ ២,៥ភាគរយ ក្នុងឆ្នាំ២០២០ ខណៈប្រទេសកូនកោះមួយនេះកំពុងប្រឈមការឆ្លងវីរុសកូរ៉ូណាថ្មី ដែលមានប្រភពពីប្រទេសចិន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី (Ministry of Trade and Industry )។
ប្រភព៖ www.cnbc.com
សេដ្ឋកិច្ចសិង្ហបុរីត្រូវព្យាករណ៍ថានឹងមានកំណើនធ្លាក់ចុះចន្លោះ -០,៥ ដល់ ១,៥ភាគរយ ដែលចំនួននេះទាបជាងការព្យាករណ៍នាពេលកន្លងទៅក្នុងចន្លោះ ០,៥ភាគរយ និង ២,៥ភាគរយ។
- កំណើនសេដ្ឋកិច្ចសិង្ហបុរីមានកំណើន ១ ភាគរយក្នុងត្រីមាសទី៤កាលពីឆ្នាំ២០១៩ និងមានកំណើន ០,៧ភាគរយក្នុងឆ្នាំ២០១៩។
- ការធ្លាក់ចុះនេះដោយសារតែវិស័យផលិតកម្មនិងពណិជ្ជកម្មលក់រាយ ដែលតម្រូវការទីផ្សារក្នុងប្រទេស និងប្រទេសចិនមានតម្រូវការទាប
- វិស័យទេសចរណ៍និងដឹកជញ្ជូនមានការប៉ះពាល់យ៉ាងខ្លាំងជាពិសេសភ្ញៀវទេសចរមកពីប្រទសចិន
- តម្រូវការក្នុងស្រុកមានការធ្លាក់ចុះ ដោយសារមនុស្សកាត់បន្ថយការចេញក្រៅដូចជាការទិញឥវ៉ាន់ និងការញ៉ាំអាហារខាងក្រៅ
ដោយ៖ លង់ វណ្ណៈ