ជប៉ុនបញ្ជូនយន្តហោះទៅជម្លៀសប្រជាជនរបស់ខ្លួនជាលើកទី៥​



ជប៉ុនបានបញ្ជូនយន្តហោះមួយគ្រឿងទៅជម្រៀសប្រជាជនរបស់ខ្លួនជាលើកទី៥ចេញពីទីក្រុងវ៉ូហាន និងបានចុះចតក្នុងទីក្រុងតូក្យូនាថ្ងៃចន្ទនេះ។

យន្តហោះមួយនេះបានចាកចេញដំណើរកាលពីយប់ថ្ងៃអាទិត្យនិងបានចុះចតនៅអាកាសយន្តដ្ឋាន Haneda នាព្រឹកថ្ងៃចន្ទនេះ ដោយក្នុងនោះមានអ្នកដំណោះរជនជាតិជប៉ុន ៣៦នាក់ និងជនជាតិចិន២៩នាក់ដែលជាប្ដីប្រព័ន្ធជនជាតិជប៉ុន។ 

គួរឲ្យដឹងថា ជប៉ុនបានជម្លៀសមនុស្ស ៧៦៤នាក់បានត្រលប់មកពីខេត្តហួប៉ៃវិញតាមរយៈជើងហោះហើរចំនួន៤ជើងរួចមកហើយ ហើយនេះគឺជាលើកទី៥៕

ដោយ៖ លង់ វណ្ណៈ

 

X
5s