កូរ៉េខាងត្បូងប្រកាសករណីឆ្លងវីរ៉ុសកូរ៉ូណាទី៣០ លើប្រជាជនរបស់ខ្លួន​



ជនទី ៣០ ក្នុងប្រទេសកូរ៉េខាងត្បូងបានគេរកឃើញថាមានឆ្លងជំងឺផ្លូវដង្កើមវីរុសកូរ៉ូណាថ្មី នេះបើយោងតាមអជ្ញាធរទីក្រុងសេអ៊ូលប្រកាសនាថ្ងៃចន្ទនេះ។ 

លោក Kim Gang-lip អនុរដ្ឋមន្ត្រីសុខាភិបាលនិងសុខុមាលភាពកូរ៉េខាងត្បូង បាថា អ្នកជំងឺដែលឆ្លងវីរុសកូរូណាចុងក្រោយគឺជាស្រ្តីម្នាក់ដែលជាប្រព័ន្ធរបស់អ្នកជំងឺទី២៩ ដែលបានរកឃើញថាមានផ្ទុកជំងឺមួយនេះកាលពីថ្ងៃអាទិត្យកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីសរុបទូទាំងពិភពលោកមាន 71 223 ករណី អ្នកស្លាប់មាន 1 770 ករណី និងមាន 10 610 ករណី បានជាសះស្បើយ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s