ចិនចាត់វិធានការថ្មី ប្រមូលនិងបំផ្លាញក្រដាសប្រាក់ដើម្បីការពារការឆ្លងវីរូសកូរ៉ូណា​



ធនាគារកណ្តាលរបស់ប្រទេសចិន (China's Central Bank) ក្នុងទីក្រុងក្វាងចូវ បានប្រកាសថាខ្លួននឹងបំផ្លាញសាច់ប្រាក់ដែលប្រមូលចេញពីមន្ទីរពេទ្យ ឡានក្រុង និងទីផ្សារក្នុងតំបន់ដែលរងការឆ្លងមេរោគ។ នេះបើយោងតាមសារព័តំមានហិរញ្ញវត្ថុ Caixin។ 

យោងតាម Caixin ធនាគារប្រជាជនចិនបានបញ្ជាទិញក្រដាស់ប្រាក់ទាំងអស់ដែលមានហានិភ័យខ្ពស់ចំពោះការផ្ទុះឡើងនូវការដកសាច់ប្រាក់ នឹងការដាក់សាច់ប្រាក់។ ធនាគារពាណិជ្ជកម្មបានបញ្ជាក់ថាការធ្វើបែបនេះគឺដើម្បីបូកសរុប ឬក៏ប្រមូលក្រដាសប្រាក់ណាដែលគេសិន្នដ្ឋានថាមានផ្ទុកកូរ៉ូណាវីរុស (nCoV19) និងយកទៅបំផ្លាញចោលវាទាំងអស់។

  • កាសែតហិរញ្ញវត្ថុ Caixin បានរាយការណ៍ថាធនាគារប្រជាជនចិន (The People’s Bank Of China) បានប្រកាសថាខ្លួននឹងចាប់ផ្តើមបំផ្លាញវិក្កយបត្រដែលប្រមូលបានដោយមន្ទីរពេទ្យឡានក្រុង និងទីផ្សារក្នុងតំបន់ដែលមានមេរោគឆ្លង និងកំពុងឆ្លងបន្ថែម។
  • ធនាគរកណ្ដាលចិន នឹងធ្វើការប្រើប្រាស់កម្ដៅដើម្បីសម្អាតក្រដាសប្រាក់និងរក្សាក្រដាសប្រាក់និងរក្សាទុកវារយ:ពេល ១៤ថ្ងៃមុនពេលដាក់វាឲ្យចរាចរណ៍ប្រើប្រាស់។
  • ធនាគារនៅក្វាងចូវនឹងតម្រូវឲ្យអតិថិជនប្រាប់ពីកន្លែងដែលខ្លួនបានដាក់ឬដកប្រាក់ ទោះបីយ៉ាងណាអនុប្រធានធនាគារមិនបញ្ចេញឈ្មោះបានប្រាប់ Caixin ថា “វាជាការលំបាកសម្រាប់វិធានការណ៍បែបនេះ ដើម្បីឲ្យទទួលបានប្រសិទ្ធភាពទាំងស្រុង”៕

ដោយ៖ Anthony
ប្រភព ៖markets.businessinsider.com

 

X
5s