និស្សិតស្រីលង្កា ៣៣នាក់ដែលត្រូវរដ្ឋាភិបាលជម្លៀសពី Wuhan គ្មានវីរុសក្រោយតាមដាន
និស្សិតស្រីលង្កា ចំនួន៣៣រូបដែលត្រូវបានដឹកតាមយន្តហោះចេញពីទីក្រុង Wuhan កាលពីថ្ងៃទី១ ខែកុម្ភៈ និងត្រូវបានធ្វើការពិនិត្យ និងតាមដានសុខភាព (quarantine) ចំនួន ១៤ថ្ងៃត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញទៅផ្ទះហើយ បន្ទាប់ពីរកមិនឃើញរកសញ្ញាអ្វីទាល់តែសោះ។
- និស្សិតទាំង ៣៣រូបត្រូវបានធ្វើការតាមដានសុខភាពដាច់ពីគេ (quarantine) នៅមន្ទីរពេទ្យ Diyatalawa Military Hospital (DMH)
- អ្នកទាំង ៣៣មិនមានបញ្ហាអ្វីនោះទេ
- ក្រុមយោធា នឹងប្រគល់និស្សិតទាំងនោះទៅឱ្យឪពុកម្ដាយគេវិញនៅបញ្ញា ការដ្ឋានកងទ័ពជើងគោកនាទីក្រុងកូឡុំបូ
- នៅស្រីលង្កាមានអ្នកឆ្លងប្រមាណ តែ ១នាក់ប៉ុណ្ណោះគិតមកទល់នឹងពេលនេះ។
- កាលពីចុងខែមករា កន្លងទៅ រដ្ឋាភិបាល ឥណ្ឌា ទួរគី និងស្រីលង្កា បានយកយន្តហោះផ្ទាល់ខ្លួនទៅដឹកនិស្សិត និងប្រជាពលរដ្ឋរបស់ខ្លួនពី Wuhan
- ទួរគី ជម្លៀសប្រជាជនខ្លួន ៤២រូប ឥណ្ឌាជាង ៣២៤នាក់ ក្នុងនោះមាននិស្សិត ២១០នាក់៕