អ្នក​ដំណើរ​លើ​កប៉ាល់​ Westerdam ដែល​ហោះ​ទៅ​ម៉ាឡេស៊ី​ ត្រូវបានហាម​ចេញ​ពី​ម៉ាឡេស៊ី​​



នៅ​ថ្ងៃ​អាទិត្យ​នេះ​ អតីត​អ្នក​ដំណើរ​លើ​កប៉ាល់​ Westerdam ​ដែល​បាន​ហោះ​ទៅ​ម៉ាឡេស៊ី​ ត្រូវ​​បាន​បដិសេធ​មិន​ឱ្យ​ហោះ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​​ឡើយ​បន្ទាប់​ពី​រក​ឃើញ​ថា​ ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​ Covid-19។ ​យោង​តាម​សេចក្ដី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា​៖

  • អ្នក​ដំណើរ​មាន​ជនជាតិ​ហុឡង់ដ៍​ ​និង​អាមេរិក​
  • អ្នក​ដំណើរ​ទាំង​នោះ​គឺ​​សង្ស័យ​ថា​ បាន​ធ្វើ​ទំនាក់ទំនង​ជា​មួយ​នឹង​​អ្នក​ជំងឺ​
  • ស្ថាប័ន​ហុឡង់ដ៍​មួយ​  ​បាន​​ប៉ាន់​ប្រមាណ​ថា​ ប្រហែល​ជា​​មាន​អ្នក​​ដំណើរ​ប្រមាណ​ ១១​នាក់​ត្រូវ​បាន​មិន​ឱ្យ​ឡើង​​យន្តហោះ​
  • ក្រុមហ៊ុន​ Holland America Line ​បាន​​អះអាង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​​ការ​ធ្វើ​តេស្ត​នេះ​គឺ​ជា​លទ្ធផល​បឋម​ប៉ុណ្ណោះ​ ខណៈ​ក្រុមហ៊ុន​ថា​ខ្លួន​បាន​​និង​កំពុង​ធ្វើ​ការ​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ម៉ាឡេស៊ី​ កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​
  • ក្រុមហ៊ុន​ Holland America Line ក៏​អះអាង​ និង​ធានា​ផង​ដែរ​ថា​ រាល់​ជំងឺ​ទាំង​អស់​ត្រូវ​បាន​ពិនិត្យ​សីតុណ្ហភាព​ និង​លិខិត​ឆ្លងដែន​​យ៉ាង​ច្បាស់​លាស់​ថា​ គ្មាន​នរណា​ម្នាក់​ធ្លាប់​បាន​ឆ្លង​កាត់​ និង​ចេញ​ចូល​ប្រទេស​ចិន​ ១៤​​ថ្ងៃ​មុន​ឡើង​កប៉ាល់។ 
X
5s