ជប៉ុនផ្តល់ទូរស័ព្ទ iPhone ចំនួន ២,០០០ គ្រឿងដល់អ្នកដំណើរលើនាវា Princess Cruises​



រដ្ឋាភិបាលជប៉ុនបានរកឃើញវិធីថ្មីក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយអ្នកដំណើរលើនាវា Princess Cruises នៅពេលពួកគេត្រូវការព្រឹក្សាយោបល់ និងដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណាដែលឆ្លងរាលដាលកាន់តែច្រើននាក់នៅលើនាវាមួយនេះ។

អ្នកដំណើរនិងសមាជិកនាវិកជាង ៣ ៥០០ នាក់ត្រូវបានគេទុយនៅលើនាវា Princess Cruises អស់រយៈពេលជាងមួយសប្តាហ៍ ដែលមានករណីឆ្លងវីរុសកូរ៉ូណាចំនួនជាង ១៧០ ករណី។

កាលពីថ្ងៃសុក្រពួកគេបានទទួលដំណឹងល្អមួយគឺជាទូរស័ព្ទ iPhone ចំនួន ២ ០០០​ គ្រឿងដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាលការងារ និងសុខុមាលភាពជប៉ុន និងក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន SoftBank នេះបើយោងតាម 9to5Mac និងរបាយការណ៍មុនរបស់ Macotakara

យោងតាមគេហទំព័រ 9to5Mac បានឲ្យដឹងថាទូរស័ព្ទទាំងនេះត្រូវបានចែកចាយជាមួយកម្មវិធីដែលបានទាញយកជាមុនដែលអនុញ្ញាតឲ្យពួកគេស្នើសុំថ្នាំបានរៀបចំ ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត និងទទួលបានព័ត៌មានពីមន្ត្រីសុខាភិបាល។

ទូរស័ព្ទ iPhone ដែលប្រើប្រព័ន្ធ SoftBank ត្រូវបានគេត្រូវការជាចាំបាច់ពីព្រោះមនុស្សប្រហែលជាមិនអាចទាញយកកម្មវិធីបានទេប្រសិនបើឧបករណ៍របស់ពួកគេត្រូវបានចុះឈ្មោះនៅក្នុងហាងលក់កម្មវិធីរបស់ប្រទេសផ្សេងក្រៅពីប្រទេសជប៉ុន៕

ដោយ៖ Arthony 

X
5s