Breaking News៖ ក្រសួងសុខាភិបាលកម្ពុជា ស្នើឱ្យម៉ាឡេស៊ីពិនិត្យឡើងវិញលើករណីស្ត្រីអាមេរិកាំង
នៅប៉ុន្មាននាទីមុននេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីអំពី «ករណីធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាថ្មី (Covid-19) លើជនជាតិអាមេរិកាំងម្នាក់ក្រោយចាកចេញពីនាវាខ្នាតធំវេស្ទឺរដាម ចូលមកផែកម្ពុជា» ដោយក្រសួងបានស្នើឱ្យម៉ាឡេស៊ី ពិនិត្យឡើងវិញ។
- ក្រសួងបានអះអាងថា មុនការចាកចេញរបស់អ្នកជំងឺរូបនេះ ក៏ដូចជាអ្នកទេសចរដទៃទៀត ក្រសួងបានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ USCDC របស់អាមេរិក
- ក្រសួងបានអនុវត្តតាមស្តង់ដារបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (IHR 2005) របស់អង្គការសុខភាពពិភពលោក
- ក្រសួងបានស្នើសុំឱ្យអាជ្ញាធរម៉ាឡេស៊ីពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តនេះ ឱ្យមានភាពសុក្រឹតឡើងវិញ៕