ស្ត្រីជនជាតិ​អាមេរិក​​​​ដែល​ទើប​រក​ឃើញផ្ទុក Covid19 ​មាន​សុខភាព​ល្អ​ធម្មតា ខណៈ​ស្វាមី​​



តាម​​សេចក្ដី​រាយការណ៍​ពី​បណ្ដាញ​​សារព័ត៌មាន​ធំ​ៗ បាន​ឱ្យ​ដឹង​ថា​ ​ស្ត្រី​ជនជាតិ​អាមេរិក​អាយុ​ ៨៣​ឆ្នាំ​ដែល​ជា​អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​ជាង​ ១៤៥៥ នាក់​និង​អ្នក​នៅ​លើ​កប៉ាល់​ Westerdam សរុប​ជាង​ ២២០០​នាក់​ ចុះចតនៅ​កម្ពុជាកាលពីថ្ងៃ​ព្រហស្បតិ៍ ដែល​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ពិនិត្យ​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​កូរ៉ូណា​ Covid-19 មាន​ស្ថានភាព​សុខភាព​ល្អ​ធមុ្មតា​ខណៈ​ស្វាមី​របស់​គាត់​ដែល​មាន​វ័យ​ ៨៥​ឆ្នាំ​ពិនិត្យ​មិន​ឃើញ​​មាន​ផ្ទុក​វីរុស​នេះ​នោះ​ទេ។ 

  • អ្នកជំងឺដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19 ធ្វើ​ដំណើរជាមួយស្វាមី និង​អ្នកដំណើរសរុប ១៤៤​នាក់​​ផ្សេង​ទៀត
  • ស្វាមីរបស់គាត់ត្រូវ​បាន​ក្រុមគ្រូពេទ្យ​បន្តតាមដាន​​ទោះពិនិត្យ​មិន​ឃើញ​មាន​ផ្ទុក​វីរុស Covid-19 ក៏ដោយ
  • ស្ថានភាព​អ្នក​ជំងឺនៅធម្មតា
  • អ្នកជំងឺ និង​ស្វាមី ត្រូវ​ពិនិត្យ​ឃើញ​រោគសញ្ញាគួរឱ្យសង្ស័យនៅ​ព្រលានយន្តហោះអន្តរជាតិកូឡាឡំពូ 
  • បើគិតមកដល់ពេលនេះ នៅ​ម៉ាឡេស៊ី បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​នេះ​សរុប ២២នាក់ ជនជាតិចិន ១៥នាក់ ម៉ាឡេស៊ី ៦​នាក់ និង​ជនជាតិអាមេរិកចុងក្រោយនេះ ១នាក់ទៀត។
  • បើគិតមក​ដល់​ពេល​នេះ​ អ្នក​ស្លាប់ដោយសារវីរុស Covid-19 កើន​ឡើង​ដល់ ១៥២៦នាក់ ឆ្លង ៦៧១០០នាក់ និង​ជាសះស្បើយ ៨១៤១នាក់។
  • ចិនមានអ្នកស្លាប់ច្រើនជាងគេ គឺរហូតដល់ ១៥២៣នាក់ និង​ឆ្លងសរុប ៦៦ ៤៩២នាក់៕ 

 

 

X
5s