អ្នកវិទ្យាសាស្ត្រ៖ ដើម្បីការពារការឆ្លងវីរុសកូរ៉ូណា ជៀសវាងការអោប ការថើប​



អ្នកវិទ្យាសាស្ត្របានព្រមានថាអ្នកគួរជៀសវាងការអោប និងការថើប ដើម្បីការពារការឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី នេះបើយោងតាមការចុះផ្សាយរបស់កាសែត Dailymail។ 

People are being warned to stop hugging and kissing over Valentine's Day in order to prevent the spread of coronavirus, a top British virologist has warned. Pictured: A Chinese man puts on latex gloves for protection as he arrives from a train at Beijingប្រភពរូប៖ Dailymail

លោកសាស្ត្រាចារ្យ John Oxford នៅសកលវិទ្យាល័យ Queen Mary University បានមានប្រសាសន៍ថា មនុស្សអាចការពារខ្លួនគេពីវីរីសកូរ៉ូណាដែលបង្កឲ្យមនុស្សស្លាប់នេះបានដោយការមិនសូវរាក់ទាក់ដូចមុន។ 

លោក បានបន្តទៀតថា វីរុសកូរ៉ូណានេះគឺជាឆ្លងដោយសារតែការប្រាស្រ័យទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែអ្នកអាចការពារវាបានតាមរយៈការកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់។

លោកសាស្ត្រាចារ្យ John Oxford បានប្រាប់កាសែត BBC ថា៖ «ខ្ញុំគិតថាអ្នកត្រូវចេះការពារខ្លួនរបស់អ្នកក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម របៀបដែលអ្នកប្រាស្រ័យទំនាក់ទំនងជាមួយអ្នកដទៃខ្ញុំគិតថាសំខាន់ជាងការពាក់ម៉ាសទៅទៀត។ អ្វីដែលអ្នកត្រូវធ្វើនោះគឺកុំចាប់ដៃ អោប ថើប ជាដើម ពីព្រោះវីរុសនេះអាចឆ្លងបាន។»

បើទោះបីការឆ្លងវីរូសថ្មីមួយនេះក្នុងប្រទេសអង់គ្លេសមានកម្រិតទាបនៅឡើយ ដោយមានតែ ៨ករណីក៏ដោយ អ្នកជំនាញរំពឹងថាអាចមានការឆ្លងបន្តទៀតក្នុងសប្ដាហ៍ខាងមុខនេះ។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានប្រកាសកាលពីថ្ងៃពុធថា «ការសម្អាតទូរស័ព្ទ និងការលាងដៃជាប្រចាំគឺជាវិធីល្អប្រសើក្នុងការពារប្រឆាំងវីរុសកូរ៉ូណា និងឆ្លងនៃវីរុសនេះ ជាជាងការពាក់ម៉ាសការពារមុខ»៕

ដោយ៖ លង់ វណ្ណៈ

 

X
5s