អ្នកដំណើរលើនាវា Westerdam មិនមានផ្ទុកវីរុសកូរ៉ូណាទេ ប៉ុន្តែត្រូវនៅរង់ចាំការចាកចេញពីនាវាពីរ បីថ្ងៃទៀត​



ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថាសំណាករបស់ភ្ញៀវទេសចរទាំង២០នាក់ដែលបានយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទឺរ បានបង្ហាញថាគ្មានផ្ទុកជំងឺផ្លូវដង្ហើមប្រភេទថ្មីបង្កពីវីរុសកូរ៉ូណា នោះទេ។ ​នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Holland America Line នាពេលថ្មីៗនេះ។

ប្រភពរូប៖ http://www.freshnewsasia.com

លោក Stein Kruse នាយកប្រតិបត្តិក្រុម Holland America Group and Carnival UK បានមានប្រសាសន៍ថាក្នុងសេចក្ដីថ្លែងការថា៖ «យើងសូមបង្ហាញនូការដឹងគុណយ៉ាងជ្រាលជ្រៅទៅដល់លោកប្រធានាធិតី ដូណាលត្រាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្រ្តីកាណាដា និងមន្រ្តីនានា ដែលបានជួយជ្រោមជ្រែងនិងបញ្ចូនភ្ញៀវទេសចររបស់យើងត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។ យើងពិតជាមានភាពរីករាយដែលបានដោះស្រាយដ៏ជោគជ័យក្នុងដំណើរដ៏ពិបាកនិងការភ័យខ្លាចពីព័ត៌មានភាន់ច្រលំពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់ភ្ញៀវទេសចរនៅលើនាវា Westerdam។ នេះគឺជាការយល់ខុសដ៏គួរឲ្យតក់ស្លុតដែលប៉ះពាល់ទៅដល់អ្នកដំណើរទាំង ២២៥៧នាក់នៅលើវានា និងមនុស្សជាច្រើននាក់ទៀតដែលកំពុងធ្វើការ២៤ម៉ោងដើម្បីបញ្ចូនភ្ញៀវរបស់ពួកយើងត្រលប់ទៅប្រទេសរបស់ពួកគេវិញ»។ 

អជ្ញាធរកម្ពុជាបានអនុញ្ញាតិឲ្យមានការចុះចាកចេញពីនាវា Westerdam នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភះ ឆ្នាំ២០២០ ក្នុងខេត្តព្រះសីហនុ។ ជើងហោះហើរបានរៀបចំសម្រាប់ភ្ញៀវទេសចរមួយចំនួន និងភ្ញៀវទេសចរទាំងអស់នឹងចាកចេញពីនាវាក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃទៀតស្របតាមជើងហោះហើរដែលបានរៀបចំ។ កំពុងរយៈពេលនេះ ក្រុមហ៊ុននឹងផ្ដល់សេវាកម្មពេញនៅលើនាវាដដែល។

បន្ថែមពីនេះការធ្វើដំណើរទៅកាន់ប្រទេសកំណើតនឹងត្រូវរ៉ាប់រងដោយក្រុមហ៊ុន Holland America Line និងក្រុមហ៊ុនសងប្រាក់ត្រលប់ទៅវិញ បូននឹងការផ្ដល់ជូនដំណើរកម្សាន្តឥតគិតថ្លៃផងដែរ។ 

យើងសង្ឃឹមថាភ្ញៀវទាំងអស់នៅលើវានានឹងរីករាយចូលរួមដំណើរកម្សាន្តជាមួយយើងម្ដងទៀត និងអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់។

គួរឲ្យដឹងថា នាវាយក្សដឹកភ្ញៀវទេសចរមួយនេះចេញដំណើរពីទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែកុម្ភះកន្លងទៅ និងត្រូវចូលចតនៅទីក្រុងសៀងហៃ។ នាវាដឹកអ្នកដំណើរមួយនេះត្រូវបានបដិសេធពីប្រទេសថៃ ប្រទេសជប៉ុន តៃវ៉ាន់ កោះហ្កាម  និងហ្វិលីពីន មិនឲ្យចូលចតក្នុងប្រទេសរបស់ខ្លួនដោយសារការភ័យខ្លាចវីរុសកូរ៉ូណា។

យោងតាមបញ្ជីអ្នកដំណើរដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់៕

ដោយ៖ លង់ វណ្ណៈ

 

 

X
5s