អ្នកជំនាញ៖ ការសម្អាតទូរស័ព្ទដៃរបស់អ្នកមានប្រសិទ្ធភាពជាងពាក់ម៉ាសការពារមុខ​



ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានប្រកាសកាលពីថ្ងៃពុធថា «ការសម្អាតទូរស័ព្ទ និងការលាងដៃជាប្រចាំគឺជាវិធីល្អប្រសើក្នុងការពារប្រឆាំងវីរុសកូរ៉ូណា និងឆ្លងនៃវីរុសនេះ ជាជាងការពាក់ម៉ាសការពារមុខ»។ នេះយោងតាមការចុះផ្សាយរបស់ South China Morning Post។​

សេចក្ដីប្រកាសនេះចុះថ្ងៃទី ១០ ខែកុម្ភៈ និងមានការយល់ស្របពីវេជ្ជបណ្ឌិត Colleen Thomas, Judy Chen, Tham Heo Meng និង Lim Pin Pin បានអំពាវនាវឲ្យប្រជាជនសិង្ហបុរី ពាក់ម៉ាស់ជានិច្ចពេលចាកចេញពីផ្ទះ និងជៀសវាងការលេងសើច ឬមនុស្សផ្សេងៗនៅទីសាធារណៈដោយអះអាងថាបញ្ហានេះអាចបញ្ឈប់ការឆ្លងវីរុសកាចសាហាវនេះក្នុងសហគមន៍។ 

ទោះយ៉ាងណាលោក Kenneth Mak នាយកសុខាភិបាលនៃក្រសួងសុខាភិបាលសិង្ហបុរីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថាទោះបីមានដំបូន្មានល្អៗ ជាច្រើនពីមជ្ឈដ្ឋានផ្សេងៗរាប់បញ្ចូលទាំងវេជ្ជបណ្ឌិតក៏ដោយក៏ពុំមានភស្តុតាងណាមួយបង្ហាញថាវីរុសនេះអាចបណ្តាលមកពីខ្យល់នោះទេ។ មានន័យថាការពាក់ម៉ាសមិនមែនជាវិធីសាស្ត្រការពារដែលមានប្រសិទ្ធភាពបំផុតនោះទេ។

លោកបានបន្ថែមទៀតថា ការងារសំខាន់មួយទៀតគឺប្រជាជនទាំងអស់ត្រូវសម្អាតទូរស័ព្ទដៃជាប្រចាំ។

លោកបានមានប្រសាសន៍ថា៖ «ត្រូវដឹងអំពីរឿងដែលអ្នកប៉ះពាល់។ អ្វីដែលត្រូវបានប៉ះពាល់ជាទូទៅបំផុតគឺទូរស័ព្ទរបស់អ្នកដូច្នេះការពាក់ម៉ាសមិនមែនជារឿងសំខាន់បំផុតនោះទេ»៕

អត្ថបទ : Anthony
ប្រភព : South China Morning Post

 

X
5s