កម្ពុជាយល់ព្រមឲ្យនាវាដឹកអ្នកដំណើរជាង ១ពាន់នាក់ចូលចតក្នុងខេត្តព្រះសីហនុ​



កម្ពុជាបានយល់ព្រមអនុញ្ញាតិឲ្យនាវាដឹកអ្នកដំណើរមួយគ្រឿង ដែលត្រូវបានប្រទេសចំនួន៥បដិសេធមិនឲ្យមានការចតក្នុងកំពង់ផែរបស់ខ្លួនដោយសារការភ័យខ្លាចថាអ្នកដំណើរទាំងនោះមានផ្ទុកវីរ៉ុសកូរ៉ូណា ចតនិងដាក់អ្នកដំណើររបស់ខ្លួន។ នេះបើយោងតាមក្រុមហ៊ុនដឹកអ្នកដំណើរ Holland America Line បានឲ្យដឹងនាថ្ងៃពុធនេះ។

នាវាដឹកអ្នកដំណើរ MS Westerdam ដែលផ្ទុកអ្នកដំណើរប្រមាណ១ ៤៥៥នាក់ និងអ្នកធ្វើការលើនោះចំនួន ៨០២ នាក់ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុនៅម៉ោង៧ព្រឹកថ្ងៃព្រហស្បត្តិ។ 

ក្រុមហ៊ុនដឹកអ្នកដំណើរនេះ បានបញ្ជាក់ថា ភ្ញៀវដែលនឹងអនុញ្ញាតិឲ្យចុះពីនាវាដែលចតនៅក្នុងខេត្តព្រះសីហនុនេះប៉ុន្មានថ្ងៃបន្ទាប់ពីការចូលចត ហើយត្រូវបញ្ចូនតាមរយៈជើងហោះហើរអាកាសយាន្តដ្ឋានភ្នំពេញត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។ ក្រុមហ៊ុនHolland America Line នឹងរៀបចំការចំណាយទាំងអស់ ហើយក្រុមហ៊ុននឹងផ្ដល់ប្រគល់ប្រាក់ត្រលប់ទៅវិញផងដែរ។

នាវាដឹកអ្នកដំណើរមួយនេះត្រូវបានបដិសេធពីប្រទេសថៃ ប្រទេសជប៉ុន តៃវ៉ាន់ កោះហ្កាម  និងហ្វិលីពីន មិនឲ្យចូលចតក្នុងប្រទេសរបស់ខ្លួនដោយសារការភ័យខ្លាចវិរុសកូរ៉ូណា។

នាវាដឹកអ្នកដំណើរមួយទៀត Diamond Princess របស់ក្រុមហ៊ុនខាងលើ ត្រូវបានរកឃើញថាមានករណីផ្ទុកវិរុសកូរ៉ូណាប្រមាណ 174នាក់ ដែលចូលចតក្នុងប្រទេសជប៉ុន៕

ដោយ៖ លង់ វណ្ណៈ

 

X
5s