អូស្រ្តាលី ជួបគ្រោះខ្យល់ព្យុះកំណាច បន្ទាប់ពីភ្លើងឆេះព្រៃ
ទីក្រុងស៊ីដនី អូស្រ្តាលីត្រូវបានវាយប្រហារដោយព្យុះកំណាច ធ្វើឲ្យមានការជម្លៀសប្រជាជន ១០ ០០០នាក់ជាបន្ទាន់ និងមានការខូតខាតដល់ផ្ទះចំនួន ១៥០ ០០០ ខ្នង។ នេះបើយោងតាមការចុះផ្សាយរបស់ dailymail កាលពីថ្ងៃទីអាទិត្យកន្លងទៅ។
ប្រភពរូប៖ dailymail
ទីក្រុងស៊ីដនីត្រូវបានធ្លាក់ចូលក្នុងភាពច្របូកច្របូលដោយព្យុះដ៏សាហាវមួយអមជាមួយទឹកភ្លៀងជនលិច បង្ខំឲ្យមានការជម្លៀសប្រជាជនចេញ ដោយទុកផ្ទះចំនួន១៥០ ០០០ ខ្នងចោលក្នុងភាពងងឹតសូន្យឈឹង និងគំរាមកំហែងដល់ការបើកបរថែមទៀតផង។
ប្រភពរូប៖ dailymail
គ្រោះធម្មជាតិនេះបានកើតឡើងនៅយប់ថ្ងៃអាទិត្យ ដោយគេបានដឹងមុនរួចទៅហើយការពីល្ងាចថ្ងៃអាទិត្យថានឹងមានព្យុះដ៏កំណាចនេះ ដូច្នេះរដ្ឋាភិបាលទីក្រុងស៊ីដនីបានចេញសេចក្តីព្រមានថានឹងជម្លៀសប្រជាជននៅម៉ោង ៧:០០ យប់ ដូចជាអ្នកភូមិនៅក្នុងតំបន់ Moorebank, chipping Norton និង Milperra។ នៅម៉ោង១០ យប់ក្នុងថ្ងៃដដែល អជ្ញាធារក៏បានចេញនិងបញ្ជាឲ្យជម្លៀសប្រជាជនផងដែរ ដូចជា Narrabeek Lagoon ក្នុងទីក្រុងស៊ីដនី។
ប្រភពរូប៖ dailymail
រដ្ឋមន្រ្តីក្រសួងសេវាកម្មបន្ទាន់រដ្ឋញូវវែលស៍លោក David Elliott បានមានប្រសាសន៍ថា «យើងមានអ្នកស្ម័គ្រចិត្ត SES រហូតដល់ទៅ៤០០ នាក់ដែលកំពុងព្យាយាមជួយ រួមជាមួយនឹងការសង្គ្រោះបន្ទាប់ចំនួន ១៥០ កន្លែង»។ លោកក៏បានបញ្ជូនសារទៅកាន់អ្នកដែលមានការបើកបរតាមផ្លូវទាំងឡាយសូមឲ្យមានការប្រុងប្រយ័ត្នក្នុងកំឡុងពេលមានភ្លៀងធ្លាក់ និងព្យុះ។
ប្រភពរូប៖ dailymail
ចំណែកឯការធ្វើដំណើរផ្សេងទៀតត្រូវបានផ្អាកដំណើរការ ជាក់ស្តែងដូចជាខ្សែរថភ្លើងនៅលើឆ្នេរសមុទ្រភាគខាងជើង (T1) ត្រូវបានពន្យារពេល ទោះបីជាមានខ្សែរថភ្លើងខ្លះទៀតបានចាប់ផ្តើមធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗក៏ដោយ ប៉ុន្តែការបើកមានល្បឿនយឺត។ ស្ថានភាពផ្លូវមានភាពរអិល និងងងឹតមើលមិនឃើញឡើយ។ សាលារៀន ភោជនីយដ្ឋាន ក៏ត្រូវផ្អាកផងដែរ តែនៅមានហាងមួយចំនួននៅតែបើកដំណើរការធម្មតាទោះជាមានទឹកជំនន់ជន់លិចដល់ខាងក្នុងហាងក៏ដោយ៕