ក្រុមហ៊ុនលក់សិទ្ធអាជីវកម្ម (Franchise) ទាំង ១១ ចំណាស់ជាងគេ
នៅលើពិភពលោក មានម៉ាកសញ្ញា និងក្រុមហ៊ុនច្រើនរាប់មិនអស់។ ក្រុមហ៊ុនមួយចំនួនបើកហើយដួលទៅវិញ ប៉ុន្តែក្រុមហ៊ុនមួយចំនួនទៀតមានដំណើរការរាប់រយឆ្នាំរហូតមកដល់ពេលបច្ចុប្បន្ន។ តើក្រុមហ៊ុនលក់សិទ្ធិអាជីវកម្មណាខ្លះមានអាយុចំណាស់ជាងគេ? ខាងក្រោមនេះគឺជាក្រុមហ៊ុនលក់សិទ្ធអាជីវកម្ម (Franchise) ទាំង ១១ ចំណាស់ជាងគេ ដែលជាប់ក្នុងចំណាត់ថ្នាក់របស់ Entrepreneur Franchise 500 ៖
១) A&W Restaurants Inc.
ក្រុមហ៊ុនភោជនីយដ្ឋាន A&W ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1919 ដោយបច្ចុប្បន្នមានការលក់សិទ្ធិអាជីវកម្មចំនួន ៩៥។ A&W ជាប់លេខរៀងទី 290 ក្នុងបញ្ជីសិទ្ធិអាជីវកម្ម 500 (Franchise 500)។
ទុនវិនិយោគដំបូង៖ $269,000 ទៅ $1,213,000
តម្លៃសិទ្ធិអាជីវកម្មដំបូង៖ $15,000 ទៅ $30,000
២) Dairy Queen
Dairy Queen គឺជាក្រុមហ៊ុនការ៉េមនិងភោជនីយដ្ឋានអាហារ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៤០ ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៤០។ Dairy Queen ជាប់ក្នុងតារាង Franchise 500 ចំណាត់ថ្នាក់លេខរៀងទី១៦។
ទុនវិនិយោគដំបូង: $1,091,025 to $1,849,625
តម្លៃសិទ្ធិអាជីវកម្មដំបូង: $35,000
៣) Duraclean
លោក Irl Marshall Sr បានបង្កើត The Home Service Co ក្រុមហ៊ុនមេរបស់ Duraclean International Inc ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣០ ហើយ៣០ឆ្នាំក្រោយមក លោកបានចាប់ផ្ដើមលក់សេវាកម្មសិទ្ធិអាជីវកម្ម។ Duraclean ជាប់ក្នុងបញ្ចី Franchise 500 លេខរៀងទី 414។
ទុនវិនិយោគដំបូង: $79,600 to $129,900
តម្លៃសិទ្ធិអាជីវកម្មដំបូង: $24,500
៤) InterContinental Hotels & Resorts
InterContinental Hotels & Resorts ដែលជាក្រុមហ៊ុនរីសតនិងសណ្ឋាគារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ និងចាប់ផ្ដើមលក់សិទ្ធិអាជីវកម្មចាប់តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន។
ទុនវិនិយោគដំបូង: $70,494,125 ទៅ $103,087,610
តម្លៃសិទ្ធិអាជីវកម្មដំបូង: $75,000
៥) ក្រុមហ៊ុន Carvel
លោក Tom Carvel បានបង្កើតហាងលក់ការ៉េមនេះក្នុងឆ្នាំ ១៩៣៤ ហើយក្រុមហ៊ុននេះចាប់ផ្ដើមលក់សិទ្ធអាជីវកម្មក្រោយរយៈពេល ១៣ឆ្នាំនៃការបង្កើត។ ត្រឹមឆ្នាំ ១៩៥១ ក្រុមហ៊ុននេះមានរហូតដល់ទៅ ១០០ហាង។
ទុនវិនិយោគដំបូង: $250,600 ទៅ $415,500
តម្លៃសិទ្ធិអាជីវកម្មដំបូង: $30,000
៦) Baskin-Robbins
Baskin-Robbins ដែលជាក្រុមហ៊ុនការ៉េម បង្កើតឡើងក្នុងឆ្នាំ ១៩៤៥ ហើយចាប់ផ្ដើមលក់សិទ្ធិក្នុងឆ្នាំ ១៩៤៨។ ក្រុមហ៊ុនជាប់ក្នុងបញ្ជី Franchise 500 លេខរៀងទី១៣។
ទុនវិនិយោគដំបូង: $93,550 ទៅ $401,800
តម្លៃសិទ្ធិអាជីវកម្មដំបូង: $12,500 ទៅ $25,000
៧) Martinizing
Martinizing គឺជាក្រុមហ៊ុនលក់សិទ្ធិអាជីវកម្មសេវាកម្មសម្អាត ដែលបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ដោយលោក Henry Martin ហើយចាប់ផ្ដើមលក់សិទ្ធិក្នុងឆ្នាំនោះដដែល។
ទុនវិនិយោគដំបូង: $419,650 to $730,525
តម្លៃសិទ្ធិអាជីវកម្មដំបូង: $69,500
៨) KFC US LLC
លោគ Harland Sanders បានបង្កើត Sanders Court & Cafe ក្នុងការ៉ាសាំង Kentucky ក្នុងឆ្នាំ ១៩៣០ ប៉ុន្តែ២២ឆ្នាំក្រោយមកទើបលក់សិទ្ធិអាជីវកម្ម ពោលគឺក្នុងឆ្នាំ១៩៥២។
ទុនវិនិយោគដំបូង: $1,442,550 ទៅ $2,771,550
តម្លៃសិទ្ធិអាជីវកម្មដំបូង: $45,000
៩) ServiceMaster Clean/ServiceMaster Restore
ServiceMaster Clean ជាក្រុមហ៊ុនផ្ដល់សេវាកម្មសម្អាត ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៤៧ ហើយបានចាប់ផ្ដើមលក់សិទ្ធិអាជីវកម្មក្នុងឆ្នាំ ១៩៥២។ ក្រុមហ៊ុននេះជាប់ក្នុងបញ្ជី Franchise 500 លេខរៀងទី 77។
ទុនវិនិយោគដំបូង: $93,698 ទៅ $294,433
តម្លៃសិទ្ធិអាជីវកម្មដំបូង: $31,500 ទៅ $66,000
១០) Holiday Inn and Holiday Inn Express
Holiday Inn and Holiday Inn Express គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យ ដែលបានបង្កើតឡើងក្នុងឆ្នាំ 1952 ហើយចាប់ផ្ដើមលក់សិទ្ធិអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ១៩៥៤។
ទុនវិនិយោគដំបូង: $7,881,597 ទៅ $24,969,320
តម្លៃសិទ្ធិអាជីវកម្មដំបូង: $50,000
១១) McDonald’s
McDonald’s ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៥ ហើយបានចាប់ផ្ដើមលកសិទ្ធិអាជីវកម្មក្នុងឆ្នាំដដែល។ បើគិតត្រឹមឆ្នាំ២០១៩ McDonald’s មានប្រមាណ ៣៨ ១០៨ ទីតាំងទូទាំងពិភពលោក។ ក្រុមហ៊ុមួយនេះជាប់ចំណាត់ថ្នាក់លេខ៣ នៅលើបញ្ជី Franchise 500។
ទុនវិនិយោគដំបូង: $1,263,000 ទៅ $2,235,000
តម្លៃសិទ្ធិអាជីវកម្មដំបូង: $45,000
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ entrepreneur.com