សម្ដី ​៩​ឃ្លា ​ពី​អ្នកគណិតសាស្ត្រ Pascal សម្រាប់​ស្វែងយល់​ពី​ការ​គិត​របស់​បុគ្គល​ដ៏​អស្ចារ្យ​រូប​នេះ​



លោក Blaise Pascal គឺជា​អ្នក​គណិតសាស្ត្រ រូបវិទូ អ្នក​ច្នៃ​បង្កើត អ្នក​និពន្ធ និង​ជា​ទេវវិទូ​កាតូលិក​មួយ​រូប​របស់​បារាំង។ លោកបាន​រស់នៅ​ក្នុង​អំឡុង​ឆ្នាំ​១៦២៣​ដល់​ឆ្នាំ​១៦៦២ ដែល​មាន​ឪពុក​ជា​អ្នក​ប្រមូល​ពន្ធ។ លោក​បាន​រួម​ចំណែក​កសាង​សមិទ្ធផល​ជាច្រើន​នៅ​ក្នុង​វិស័យ​គណិតវិទ្យា​និង​រូបវិទ្យា ដែល​មួយ​នៅ​ក្នុង​ចំណោម​សមិទ្ធផល​របស់​គាត់​ជាច្រើន គឺ​នៅ​ក្នុង​វ័យ​ទើប​តែ​១៩​ឆ្នាំ រូបលោក​បាន​ចាប់ផ្ដើម​ផ្ដួចផ្ដើម​បង្កើត​ម៉ាស៊ីន​គិត​លេខ។ ៣​ឆ្នាំ​ក្រោយ​មក ជាមួយ​នឹង​គំរូ​ចំនួន​៥០ លោកបង្កើត​បាន​ម៉ាស៊ីន​ចំនួន​២០ ដែល​បាន​ធ្វើឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​២នាក់​ជា​អ្នក​បង្កើត​ម៉ាស៊ីន​គិត​លេខ​ដំបូង​បំផុត។ ពេញ​មួយ​ជីវិត​ លោកមាន​សុខភាព​ទន់ខ្សោយ ជាពិសេស​ចាប់​ពី​អាយុ​១៨​ឆ្នាំ ហើយ​គាត់​ក៏​បាន​ស្លាប់​រយៈពេល​២​ខែ​ក្រោយ​ពី​ខួប​កំណើត​ទី​៣៩​។

ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​របស់​លោក Pascal ចំនួន​ ៩​ឃ្លា ដើម្បី​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​ការ​គិត​របស់​បុគ្គល​ដ៏​អស្ចារ្យ​រូប​នេះ៖


) «វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​ក្នុង​ការ​មាន​សេរីភាព​ខ្លាំង​ពេក។ វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​ក្នុង​ការ​មាន​គ្រប់យ៉ាង​ដែល​អ្នក​ចង់​បាន។»

) «បើ​យើង​ត្រួតពិនិត្យ​ការ​គិត​របស់​យើង យើង​នឹង​រក​ឃើញ​ថា​ពួក​វា​តែងតែ​រវល់​ជាមួយ​អតីតកាល​និង​អនាគតកាល​ជានិច្ច។»

) «យើង​រក​ឃើញ​នូវ​ការ​ពិត មិនមែន​ត្រឹមតែ​តាមរយៈ​ហេតុផល​តែ​ម្យ៉ាង​នោះ​ទេ តែ​ក៏​តាមរយៈ​បេះដូង​ផង​ដែរ។»

) «ការ​ពិត​ពិត​ជា​ស្រពិចស្រពិល​ណាស់​ក្នុង​ពេល​ឥឡូវ​នេះ រីឯ​ភាព​ក្លែងក្លាយ​វិញ​បែរ​ជា​រឹងមាំ​ណាស់ រហូត​ទាល់តែ​បុគ្គល​ម្នាក់​ស្រឡាញ់​ការ​ពិត ពុំ​នោះ​ទេ​គាត់​មិន​អាច​ដឹង​វា​បាន​ឡើយ។»

) «ការ​ប្រឆាំង​ជំទាស់​មិនមែន​ជា​សញ្ញា​ដែល​ចង្អុល​បង្ហាញ​ពី​កំហុស​ឆ្គង​នោះ​ទេ ឬ​ក៏មិន​មែន​ការ​ប្រឆាំង​ជំទាស់​ជា​សញ្ញា​ចង្អុល​បង្ហាញ​ពី​ការ​ពិត​នោះ​ដែរ។»

) «ភាព​អស្ចារ្យ​របស់​មនុស្ស​ស្ថិត​នៅ​ក្នុង​អំណាច​នៃ​ការ​គិត​របស់របស់ខ្លួន។»

) «បេះដូង​មាន​ហេតុផល​របស់​វា គឺ​ហេតុផល​មិន​ដឹង​អ្វី​ទាំងអស់។»

) «មនុស្ស​ច្រើនតែ​ជឿជាក់​ទៅលើ​ហេតុផល​ដែល​ពួកគេ​រក​ឃើញ​ដោយ​ខ្លួនឯង​ជាជាង​ហេតុផល​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នកដទៃ។»

) «ពាក្យ​ដែល​ត្រូវ​បាន​រៀប​ខុស​លំដាប់លំដោយ មាន​អត្ថន័យ​ខុស​គ្នា។ ឯ​អត្ថន័យ​ដែល​ត្រូវ​បាន​រៀប​ខុស​លំដាប់លំដោយ នឹង​មាន​ឥទ្ធិពល​ខុស​គ្នា។»

ដោយ៖ ស្រីពៅ

X
5s