ចិនសាងសង់មន្ទីពេទ្យថ្មីទី២ ដើម្បីព្យាបាលអ្នកជំងឺផ្ទុកវីរ៉ុសកូរ៉ូណាថ្មី​



ចិនទើបបញ្ចប់ការសាងសង់មន្ទីពេទ្យថ្មីទី២របស់ខ្លួន និងបានបើកដំណើរការកាលពីម្សិលមិញនេះ ដោយការសាងសង់មន្ទីពេទ្យក្នុងទីក្រុងវ៉ូហាននេះគឺសម្រាប់ព្យាបាលអ្នកជំងឺមានផ្ទុកវីរុសកូរ៉ូណាថ្មី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។

An aerial photo shows the final stages of construction for the Leishenshan Hospital in Wuhan on Wednesday.ប្រភពរូប៖ CNN

«នេះជាការបើកដំណើរការជាផ្លូវការរបស់មន្ទីពេទ្យ Leishenshan Hospital ដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកជំងឺដែលមានផ្ទុកវីរុសកូរ៉ូណាថ្មី។ មន្ទីពេទ្យថ្មីនេះមានគ្រែអ្នកជំងឺចំនួន ១៦០០ និងមានបុគ្គលិកពេទ្យប្រមាណ ២០០០នាក់ ធ្វើការទប់ទល់ជាមួយវីរ៉ុសកូរ៉ូណានេះ។» នេះបើយោងតាមកាសែត Global Times បានចុះផ្សាយ។

គួរបញ្ជាក់ថា មន្ទីពេទ្យថ្មីទី១ Huoshenshan Hospital ដែលចំណាយពេល៨ថ្ងៃ បានចាប់ផ្ដើមដំណើរការកាលពីថ្ងៃច័ន្ទកន្លងទៅ។ មន្ទីពេទ្យទាំងពីរកន្លែងនេះសាងសង់ឡើងដើម្បីព្យាបាលអ្នកជំងឺដោយសារវីរ៉ុសថ្មីមួយនេះ ដែលបានចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោកមាន 29 274 ករណី អ្នកស្លាប់មាន 638 ករណី និងមាន 1341 ករណី បានជាសះស្បើយ នេះគិតត្រឹមសុក្រនេះ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s