ទស្សន​ចំនួន ​៩ ដែល​អ្នក​អាច​រៀន​យ៉ាងហោចណាស់​អ្វី​ម្យ៉ាង​ពី​សម្ដី​ទាំងនេះ​



ថ្ងៃនេះ​យើង​បាន​ចងក្រង​ឡើង​នូវ​ទស្សន​ចំនួន ​៩ ដែល​អ្នក​អាច​រៀន​យ៉ាងហោចណាស់​អ្វី​ម្យ៉ាង​ពី​សម្ដី​ទាំងនេះ៖

) «នៅ​ក្នុង​លោក​នេះ​មិន​មាន​សេចក្ដីសុខ​ឬ​សេចក្ដី​សោកសៅ​នោះ​ឡើយ។ វា​មាន​តែ​ការ​ប្រៀបធៀប​រវាង​សភាព​មួយ​ទៅ​នឹង​មួយ​ទៀត​ប៉ុណ្ណោះ មិន​មាន​អ្វី​លើស​ពី​នេះ​ឡើយ។ បុគ្គល​ដែល​ធ្លាប់​មាន​អារម្មណ៍​សោកសៅ​ដ៏​ជ្រាលជ្រៅ​បំផុត​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​នូវ​បទពិសោធន៍​អារម្មណ៍​នៃ​សេចក្ដីសុខ។ យើង​ត្រូវ​ទទួល​អារម្មណ៍​ថា​តើ​យ៉ាង​ដូចម្ដេច​ដែល​បាន​ស្លាប់ ទើប​យើង​នឹង​អាច​ឲ្យ​តម្លៃ​ទៅលើ​ភាព​រីករាយ​នៃ​ជីវិត​បាន។» Alexandre Dumas

) «ផ្កា​ឈូក​គឺជា​ផ្កា​ដែល​ស្អាត​ជាង​គេ​បំផុត ដែល​ស្រទាប់​របស់​វា​បើក​ម្ដង​មួយៗ។ ប៉ុន្តែ​វា​អាច​លូតលាស់​បាន​តែ​នៅ​ក្នុង​ដី​ភក់​ប៉ុណ្ណោះ។ ដើម្បី​អភិវឌ្ឍ​និង​បង្កើន​បញ្ញា ដំបូង​អ្នក​ត្រូវតែ​មាន​ដី​ភក់ ដែល​ជា​ឧបសគ្គ​នៃ​ជីវិត​និង​សេចក្ដី​ទុក្ខ​របស់​វា។ ដី​ភក់​តំណាង​ឲ្យ​ជាន់​ផ្ទាល់​ដី​ដែល​មនុស្ស​យើង​គ្រប់គ្នា​តែង​មាន​ដូចគ្នា ដោយ​មិន​ខ្វល់​ថា​ចំណត​នៅ​ក្នុង​ជីវិត​របស់​យើង​គឺជា​អ្វី​នោះ​ឡើយ។ មិន​ថា​យើង​មាន​ពួក​វា​ទាំងអស់​ឬ​មិន​មាន​អ្វី​សោះ​ក៏​ដោយ យើង​សុទ្ធតែ​ប្រឈមមុខ​ជាមួយ​នឹង​ឧបសគ្គ​ដូចគ្នា ដែល​ជា​សេចក្ដី​សោកសង្រេង ការ​បាត់បង់ ជំងឺ ស្លាប់ និង​សេចក្ដី​ស្លាប់។ បើ​យើង ក្នុង​នាម​ជា​មនុស្សលោក ស្វះស្វែង​បង្កើន​បញ្ញា​ឲ្យ​បាន​ច្រើន​ជាង​មុន ការ​អាណិតអាសូរ​ច្រើន​ជាង​មុន និង​សេចក្ដី​មេត្តា​ច្រើន​ជាង​មុន យើង​ត្រូវ​មាន​ចេតនា​ក្នុង​ការ​លូតលាស់​ឲ្យ​ដូចជា​ផ្កា​ឈូក និង​បើក​ស្រទាប់​នីមួយៗ​ម្ដង​មួយៗ។» Goldie Hawn

) «ហេតុអ្វី​បាន​ជា​ក្មេង​តូចៗ​ពិត​ជា​ឆ្លាតវៃ ឯ​មនុស្ស​ធំ​បែរជា​ល្ងង់ខ្លៅ​យ៉ាងនេះ ? វា​ប្រាកដ​ជា​ការ​អប់រំ​ហើយ​ដែល​បាន​ធ្វើឲ្យ​មាន​រឿង​បែបនេះ។» Alexandre Dumas

) «ម្ដាយ​ខ្ញុំ​ធ្លាប់​និយាយ​ថា ឯង​ត្រូវ​ស្គាល់​នរណា​ម្នាក់​ឲ្យ​បាន​មួយ​ពាន់​ថ្ងៃ មុន​ពេល​ឯង​អាច​មើល​ឃើញ​ពន្លឺ​ព្រឿងៗ​នៃ​វិញ្ញាណ​របស់​ពួកគេ​បាន។» Shannon Hale

) «មនុស្ស​ជាច្រើន​គិត​ថា​ពួកគេ​កំពុងតែ​គិត​នៅ​ពេល​ដែល​តាម​ពិត​ពួកគេ​គ្រាន់តែ​កំពុង​រៀប​សារ​ឡើង​សារ​ចុះ​នូវ​ការ​វាយតម្លៃ​ទុក​មុន​របស់​ពួកគេ​ប៉ុណ្ណោះ។» William James

) «មិនមែន​ជា​ការ​បង្កើន​ឡើង​ជា​ប្រចាំ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ជា​ការ​បន្ថយ​ចុះ​ជា​ប្រចាំថ្ងៃ។ អ្នក​ត្រូវ​ចេះ​ដក​ចេញ​នូវ​អ្វី​ដែល​ឥត​មាន​ប្រយោជន៍​ចោល។» Bruce Lee

) «បញ្ញា​តូចតាច​ប្រៀប​បាន​ទៅ​នឹង​ទឹក​នៅ​ក្នុង​កែវ​មួយ ដែល​វា​ថ្លា ឆ្លុះ និង​បរិសុទ្ធ។ បញ្ញា​ដែល​ធំ​អស្ចារ្យ​ប្រៀប​បាន​ទៅ​នឹង​ទឹក​នៅ​ក្នុង​សមុទ្រ ដែល​វា​ងងឹត អាថ៌កំបាំង និង​មិន​អាច​មើល​ឆ្លុះ​បាន។» Rabindranath Tagore

) «ការ​ស្អប់ គឺជា​រឿង​ដែល​ងាយស្រួល។ ការ​ស្រឡាញ់ គឺ​ត្រូវការ​សេចក្ដី​ក្លាហាន។» Hannah Harrington

) «តើ​សេចក្ដី​សុខ​និង​សន្តិភាព​ខាងក្នុង​មាន​ភាព​ខុសគ្នា​ដែរ​ឬ​ទេ ? មាន។ សេចក្ដីសុខ​អាស្រ័យ​ទៅលើ​លក្ខខណ្ឌ​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​វិជ្ជមាន ប៉ុន្តែ​សន្តិភាព​ខាងក្នុង​វិញ​គឺ​មិន​ត្រូវការ​វា​ឡើយ។» Eckhart Tolle

ដោយ៖ ស្រីពៅ

X
5s