ម៉ាឡេស៊ីបានបញ្ជាក់ពីករណីទី ១ នៃការឆ្លងវីរុសកូរ៉ូណាលើជនជាតិខ្លួន
នៅថ្ងៃអង្គារទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះទីក្រុងកូឡាឡាំពួរបានប្រកាសថា មានករណីឆ្លងវីរុសកូរ៉ូណាលើជនជាតិម៉ាឡេស៊ីដំបូងបំផុត។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Dzulkefly Ahmad នៃប្រទេសឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា អ្នកជំងឺជនជាតិម៉ាឡេស៊ីនោះមានអាយុ ៤១ឆ្នាំ កំពុងស្ថិតក្នុងស្ថានភាពលក្ខខណ្ឌធម្មតាមិនទាន់មានការព្រួយបារម្ភលើករណីធ្ងន់ធ្ងរអ្វីនោះទេ។ រដ្ឋមន្រ្តីរូបនេះក៏បានបញ្ជាក់ទៀតដែរថា មកទល់នឹងពេលនេះប្រទេសម៉ាឡេស៊ីរកឃើញ ១០ករណីនៃការឆ្លងវីរុសកូរ៉ុណា ហើយនេះជាករណីទី ១ ដែលកើតមានលើជនជាតិម៉ាឡេស៊ីផ្ទាល់។ លោកក៏បានបញ្ជាក់ទៀតថា ថាមានករណីសង្ស័យចំនួន ២០ ផ្សេងទៀតកំពុងរង់ចាំលទ្ធផលតេស្តបន្ថែមទៀត។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះករណីកូរ៉ូណាវីរុសបានឆក់យកជីវិតមនុស្សចំនួន ៤២៧នាក់ ខណៈអ្នកឆ្លងវីរុសនេះកើនឡើងដល់ ២០,៦២៨នាក់ គិតត្រឹមម៉ោង ១២:០០នាទីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២០៕
ដោយ៖ យ៉ាយ៉ា