ការធ្វើការ ៤០ ម៉ោងក្នុងមួយសប្តាហ៍នឹងធ្វើឲ្យអ្នកកាន់តែមានប្រសិទ្ធិភាពការងារ​



ចូលរួមអបអរដល់អ្នកដែលធ្វើការងារច្រើនជាង ៤០ ម៉ោងក្នុងមួយសប្តាហ៍។ សម្រាប់អ្នកខ្លះការធ្វើការលើសពី ៦០ ម៉ោងក្នុងមួយសប្តាហ៍គឺជាសញ្ញាដែលអាចប្រាប់អ្នកបានខិតខំធ្វើការ ហើយទទួលបានជោគជ័យឆាប់ៗ ប៉ុន្តែនេះមិនមែនជាការពិតទេនោះទេ។ នៅក្នុងការងារជាក់លាក់ម៉ោងធ្វើការ និងលទ្ធផលដែលទទួលបានគឺទាក់ទងគ្នាដោយផ្ទាល់។ ហើយក៏មិនមានការធានាណាថាក្នុងមួយថ្ងៃៗការធ្វើការ ១២ ម៉ោងនឹងបង្កើតនូវគំនិតច្នៃប្រឌិត ឬយុទ្ធសាស្ត្រច្នៃប្រឌិតថ្មីបំផុតឡើយហើយជាញឹកញាប់វាតែងផ្ទុយពីការពិត។ ចង់ធ្វើឲ្យអស់ពីសមត្ថភាពទេ? សប្តាហ៍ធ្វើការ ៤០ ម៉ោងប្រហែលជាអ្វីដែលអ្នកជំនាញបានប្រាប់អ្នកទាំងអស់គ្នា។ ខាងក្រោមនេះជាហេតុផលមួយចំនួន៖

១) ផ្តល់អាទិភាព
ការពិតគឺមិនមែនអ្វីៗទាំងអស់ដែលមាននៅក្នុងបញ្ជីការងារត្រូវធ្វើរបស់អ្នកសុទ្ធតែចាំបាច់នោះទេ។ នៅពេលដែលពេលវេលាមានកំណត់អ្នកនឹងត្រូវផ្តល់អាទិភាពដល់ការងារដែលសំខាន់បំផុត ហើយបោះចោលអ្វីដែលនៅសល់មិនសំខាន់។

២) ចេះបដិសេធ
នៅពេលដែលអ្នកកាន់តែប្រសើរឡើងក្នុងការផ្តល់អាទិភាពអ្នកនឹងកាន់តែដឹងអំពីផលប៉ះពាល់នៃអ្វីដែលអ្នកបានធ្វើ។ ហើយជាមួយនឹងការបង្កើនការយល់ដឹង និងនិយាយថាទេចំពោះការងារដែលមានផលប៉ះពាល់ទាប។ ដូចនេះអ្នកគួរចេះបដិសេធអ្វីដែលមិនសំខាន់ ឬកិច្ចការណាដែលធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលា។

៣) ស្វែងរកអ្នកដែលអាចជាជំនួយក្នុងការងាររបស់អ្នក
ប្រសិនបើអ្នកមានភារកិច្ចដែលមានឥទ្ធិពលខ្ពស់ ១០ ម៉ោងដែលត្រូវបំពេញប៉ុន្តែមានតែ ៨ ម៉ោងដើម្បីធ្វើវាបានន័យថាអ្នកនឹងកាន់តែមានប្រសិទ្ធិភាព ឬផ្ទេរការងារខ្លះរបស់អ្នកទៅកាន់អ្នកដទៃ។ ដែលវានឹងធ្វើឲ្យការងារមានភាពឆាប់រហ័សនិង រួចរាល់ស្របតាមគោលដៅដែលបានកំណត់ ជាពិសេសវាជាវិធីតែមួយគត់ដែលធ្វើឲ្យមនុស្សរីកចម្រើនគឺតាមរយ:ការទទួលយកបញ្ហាប្រឈមថ្មីៗ និងកាន់តែជម្រុញក្រុមរបស់អ្នករីកចម្រើន សមត្ថភាពសមូហភាពរបស់អ្នកកាន់តែច្រើនដើម្បីទទួលបាននូវអ្វីដែលថ្មីៗបន្តទៀត។

៤) ឆ្លុះបញ្ចាំងភ្លាមៗ
បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការងាររួចមកវាពិតជាល្អណាស់ដែលអ្នកអាចឆ្លងផងពីការធ្វើការលើសពី ៤០ ម៉ោង ក៏ប៉ុន្តែចូលអ្នកកុំភ្លេចសួរខ្លួននូវសំនួរមួយខាងក្រោម៖ ហេតុអ្វីបានជាអ្នកធ្វើការច្រើនម៉ោងដូច្នេះ? តើដោយសារតែចៅហ្វាយរបស់អ្នកតម្រូវឲ្យអ្នកធ្វើការ ៦០ ម៉ោងឬច្រើនជាងនេះក្នុងមួយសប្តាហ៍មែនទេ? តើដោយសារតែអ្នកមានការងារដែលមានឥទ្ធិពលខ្ពស់ ៦០ ម៉ោងមែនទេ? ឬវាដោយសារតែវាជាឆ្នាំងបាយរបស់ដែលអ្នកត្រូវបង្ខំចិត្តធ្វើវាឲ្យលើសម៉ោងបែបនេះដើម្បីទទួលបានប្រាក់បន្ថែម? ចម្លើយទាំងនោះនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល។

៥) ភាពច្នៃប្រឌិតជាងមុន
ការសិក្សាឆ្នាំ ២០១៤ របស់លោក Jonathan Schooler សាស្រ្តាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា(The University of California) បានរកឃើញថាអ្នករូបវិទូ និងអ្នកនិពន្ធបានបង្កើតនូវគំនិតច្នៃប្រឌិតខ្ពស់បំផុតមួយចំនួននៅពេលដែលពួកគេមិនបានធ្វើការយ៉ាងសកម្ម។ ដែលអ្នកអាចមើលទៅលើអ្នកប្រាជ្ញមួយចំនួនគឺពួកគេធ្វើការតិចមែនទែន ព្រោះពួកគេយល់ថាវាអាចធ្វើឲ្យគេមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកគំនិតបែបច្នៃប្រឌិត៕

ដោយ៖ Arthony 

 

X
5s