ប្រទេសថៃជម្លៀសប្រជាជនរបស់ខ្លួន ១៤២នាក់ចេញពី ទីក្រុងវ៉ូហាន នាថ្ងៃនេះ​



រដ្ឋាភិបាលថៃនឹងធ្វើការជម្លៀសប្រជាជនរបស់ខ្លួនចំនួន ១៤២នាក់ចេញពីទីក្រុងវ៉ូហាន នេះថ្ងៃអង្គារនេះ។ នេះបើយោងតាមរដ្ឋមន្រ្តីសុខភាពសាធារណៈ (Public Health Minister) លោក Anutin Charnviraku។

ជើងហោះហើរដែលនឹងដឹកប្រជាជនថៃនេះនឹងចុះចតនៅអាកាសយាន្តដ្ឋាន U-Tapao Rayong Pattaya International Airport ភាគខាងត្បូងទីក្រុងបាងកក នៅល្ងាចថ្ងៃអង្គារនេះ។ ប្រជាជនទាំងអស់ដែលជម្លៀសចេញពីទីក្រុងវ៉ុហាននឹងត្រូវដាក់ដាច់ដោយឡែកនៅមន្ទីពេទ្យថ្មីមួយក្នុងរយៈពេល១៤ថ្ងៃសិន ដើម្បីតាមដាននិងការពារការឆម្លងវីរុសមួយនេះទៅកាន់អ្នកដទៃ។

គួរបញ្ជាក់ថា ប្រទេសថៃមានករណីអ្នកផ្ទុកវីរុសកូរ៉ូណាថ្មីចំនួន ១៩នាក់រហូតមកដល់ពេលនេះ ដែលជាចំនួនច្រើនមួយបន្ទាប់ពីប្រទេសចិន៕

ដោយ៖ លង់ វណ្ណៈ

 

X
5s