តើអ្នកស្គាល់ទីក្រុងវូហានហើយឬនៅ? តោះទៅមើលថាទីក្រុងមួយនេះមានអ្វីខ្លះ​



ទីក្រុងវូហានត្រូវបានគេស្គាល់ថាជាទីក្រុងនៃចំណុចកណ្តាលមួយនៃខេត្តហ៊ូប៉ី (Hubei )ប្រទេសចិន។ ហើយទីក្រុងមួយនេះមានទីតាំងយុទ្ធសាស្ត្រយ៉ាងសំខាន់មួយនៅចំណុចប្រសព្វនៃទន្លេយ៉ាងស្សេ (Yangtze River) និងដៃទន្លេធំជាងគេគឺទន្លេហាន។

Asia, China, Wuhan, Night, Nightlife, City, Building

មិនតែប៉ុណ្ណោះទីក្រុងមួយនេះត្រូវបានទទួលតំណែងរបស់ខ្លួននិងត្រូវបានគេស្គាល់ថាជាផ្លូវហៃវ៉េសម្រាប់ការដឹកជញ្ជូនផ្សេងទៀតផងដែរ។ ទីក្រុងនេះមានទីតាំងស្ថិតនៅចម្ងាយ ៦៩២ គីឡូម៉ែត្រខាងលិចទីក្រុងស៊ាងហៃនិង ១០៤៦គីឡូម៉ែត្រខាងត្បូងនៃទីក្រុងប៉េកាំង។

តើមានប្រជាជនប៉ុន្មាននាក់រស់នៅក្នុងទីក្រុងនេះ?

A map locating Wuhan, China (Laris Karklis)

ប្រភពរូប៖ washingtonpost.com

វូហានមានទំហំធំជាងទីក្រុងញូវយ៉កព្រមទាំងមានចំនួនប្រជាជនជាង ១១ លាននាក់ដែលរស់នៅទីនោះ។ វាជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទី ៧ នៅប្រទេសចិននៅពេលដែលត្រូវបានចាត់ចំណាត់ថ្នាក់ដោយចំនួនប្រជាជននៅតំបន់ទីក្រុង។ ទីក្រុងឧស្សាហកម្មវូហានមានចំនួនពលករចំណាកស្រុកយ៉ាងសំខាន់ដែលអ្នកខ្លះធ្វើការក្នុងឧស្សាហកម្មរថយន្តនិងដែក។ ហើយនិស្សិតមួយចំនួនធំដែលមកពីគ្រប់ទិសទីនោះក៏បានរស់នៅក្នុងទីក្រុងនេះផងដែរ ព្រោះទីនោះមានសាកលវិទ្យាល័យល្បីឈ្មោះមួយគឺ (Wuhan University)។

ហេតុអ្វីបានជាវូហានស្ថិតនៅក្នុងការចាក់សោរ?

Wuhan residents wear masks to buy vegetables in the market on Jan. 23, 2020. (Photo by Getty Images) (Stringer/AFP/Getty Images)

ប្រភពរូប៖ washingtonpost.com

ទីក្រុងនេះត្រូវបានដាក់ឱ្យជាប់គាំងបន្ទាប់ពីការរីករាលដាលនៃជំងឺរលាកសួតដែលត្រូវបានគេស្គាល់ថាជាជំងឺឆ្លង (Coronavirus)។ អាជ្ញាធរបានដាក់កម្រិតការធ្វើដំណើរនៅក្នុងទីក្រុង និងទីក្រុងជុំវិញផ្សេងៗដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។ អាជ្ញាធរក៏បានជឿជាក់ផងដែលថាវីរុសនេះមានប្រភពដើមនៅក្នុងទីផ្សារចំណីអាហារវូហានដែលបានដាក់លក់សត្វកម្រ និងអសកម្មសម្រាប់ការប្រើប្រាស់របស់មនុស្ស។ ទីផ្សារសើម (កន្លែងលក់សាច់សត្វ ឬបន្លែផ្សេងៗ) ទាំងនេះលក់សត្វមានជីវិតជាច្រើនប្រភេទរាប់ចាប់ពីកាំប្រម៉ា រហូតដល់សត្វក្រពើ ហើយអាជ្ញាធរចិនបានព្យាយាមបិទការលក់ដូររដោយសារបញ្ហាសុខភាពមានផ្ទុះឡើងវីរុសនាពេលថ្មីៗនេះ។

តើវូហានខ្សែដឹកជញ្ជូនអ្វីខ្លះ?

Travelers pass through a health screening checkpoint at Wuhan Tianhe International Airport in China's Hubei province, Tuesday, Jan. 21, 2020.  (Emily Wang)

ប្រភពរូប៖ washingtonpost.com

ទីក្រុងវូហានមានទំនាក់ទំនងយ៉ាងប្រសើរទៅកាន់ទីក្រុង ឬក៏អាកាសយានយន្តដទៃទៀត។ ដោយមជ្ឈមណ្ឌលអាកាសសំខាន់របស់ទីក្រុងនេះគឺ អាកាសយានដ្ឋានអន្តរជាតិវូហានធៀនហ៊ឺ (Wuhan Tianhe International Airport ) ដែលមានជើងហោះហើរទៅកាន់ទីក្រុងញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ ព្រមទាំងទីក្រុងឡុងដ៍ តូក្យូ ម៉ូស្គូ និងទីក្រុងអន្តរជាតិជាច្រើនទៀតហើយទីក្រុងវូហានបានភ្ជាប់ដោយផ្លូវដែកល្បឿនលឿនទៅទីក្រុងប៉េកាំង ក្វាងចូវ (Guangzhou) សៀងហៃ (Shanghai ) និងឆេងឌូ (Chengdu)។

កាលពីថ្ងៃព្រហស្បតិ៍ជើងហោះហើរពាក់កណ្តាលនៃព្រលានយន្តហោះត្រូវបានលុបចោល។ ទីក្រុងនេះក៏បានបិទរួមមានស្ថានីយ៍រថភ្លើងធំៗចំនួន ៣ ស្ថានីយ៍រថយន្ដក្រុងចំនួន ១៣ បណ្តាញផ្លូវក្រោមដីទាំងមូលស្ទើរតែគ្រប់ខ្សែរថយន្ដក្រុងនិងការជិះកាណូតចំនួន ២៥១ នៅតាមដងទន្លេយ៉ាងស្សេ។ ផ្លូវល្បឿនលឿនសំខាន់ៗចេញពីទីក្រុងក៏ត្រូវបានរារាំងមិនឲ្យធ្វើចរាចរណ៍ចេញចូលផងដែរ។

ហេតុអ្វីមនុស្សច្រើនធ្វើដំណើរនៅពេលនេះ?
ថ្ងៃសុក្រគឺជាការចាប់ផ្តើមជាផ្លូវការនៃថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនប្រចាំឆ្នាំរបស់ជនជាតិចិន។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្វធ្វើឡើងនៅទីក្រុងវូហានជាមួយនឹងការតាំងពិព័រណ៍នៅតាមប្រាសាទ និងការបង្ហាញកាំជ្រួចប៉ុន្តែវាក៏ជាពេលវេលាមួយដែលប្រជាជនចិនរាប់លាននាក់មានការភ័យខ្លាចយ៉ាងខ្លាំង រហូតមានអ្នកខ្លះត្រូវធ្វើដំណើរចាកចេញពីស្រុកកំណើតទៀតផង ក្រោយពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

នៅក្នុងទីក្រុងដ៏ធំមួយដូចជាទីក្រុងវូហានប្រជាជនអាចថយចុះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខណៈដែលពលករចំណាកស្រុកធ្វើដំណើរទៅលំហែកាយដ៏កម្រមួយពីជីវិតប្រចាំថ្ងៃរបស់ពួកគេ។ វាមិនច្បាស់ទេថាតើផែនការធ្វើដំណើររបស់មនុស្សប៉ុន្មាននាក់នឹងត្រូវរងផលប៉ះពាល់ប៉ុណ្ណា ប៉ុន្តែការប្រកាសតាមអ៊ិនធឺណិតពីផ្លូវដែកវូហានបាននិយាយថាមនុស្ស ៣០ ម៉ឺននាក់បានធ្វើដំណើរតាមរថភ្លើងចេញពីទីក្រុងវូហានកាលពីថ្ងៃពុធ ហើយការប្រកាសនោះក៏ត្រូវបានលុបចោលយ៉ាងឆាប់រហ័សវិញ។

តើនៅមានរឿងរ៉ាវអ្វីទៀតដែលវូហានត្រូវបានគេស្គាល់?
ទីក្រុងនេះមានប្រវត្តិសាស្រ្តវែងឆ្ងាយនិងមានអាយុកាលរាប់ពាន់ឆ្នាំ។ វូហានស្ថិតនៅជិតកន្លែងបុរាណវិទ្យាដ៏សំខាន់មួយដែលត្រូវបានគេស្គាល់ថាផានឡុងឆេង (Panlongcheng) ដែលមានអាយុកាលរាជវង្សសានុវង្សចន្លោះឆ្នាំ ១៦០០ និង ១០៤៦ B.C។ ទីក្រុងនេះត្រូវបានប្រកាសយ៉ាងខ្លីនូវរដ្ឋធានីរបស់ប្រទេសចិនក្នុងឆ្នាំ ១៩២៧ ហើយម្តងទៀតជាបណ្តោះអាសន្នក្នុងកំឡុងសង្គ្រាមចិន - ជប៉ុនលើកទី ២ ក្នុងឆ្នាំ ១៩៣៧ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទីក្រុងនេះបានក្លាយជានិមិត្តរូបនៃមូលធននិយមដោយមានក្រុមហ៊ុនផលិតរថយន្តអន្តរជាតិដូចជាក្រុមហ៊ុនហុងដានិងក្រុមហ៊ុន General Motors កំពុងសាងសង់រថយន្តនៅទីនោះ។ ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលសម្រាប់ម្ហូបហ៊ូប៉ីផងដែរ៕

ដោយ៖ ជា សុធារិទ្ធ

 

X
5s