មើលរូបទាំងនេះហើយទើបដឹងថា ផ្សារលក់សត្វរស់នៅវូហានគួរឲ្យខ្ពើមយ៉ាងណា​



ទីក្រុងវូហានគឺជាកន្លែងកំណើតនៃវីរុសកូរ៉ូណាពូជថ្មី ដែលកំពុងឆ្លងរីករាលដាលបង្កើតជាការព្រួយបារម្ភយ៉ាងខ្លាំងដល់ពិភពលោក និងឆក់យកជីវិតមនុស្សអស់ ១០៦នាក់ ខណៈអ្នកឆ្លងមានចំនួនជាង ៤,៥០០នាក់ នេះប់យោងតាមការឲ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសចិន ចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ព្រឹក។ 

ខាងក្រោមនេះជារូបភាព បង្ហាញពីកន្លែងលក់សត្វរស់នៅក្នុងទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន ហើយវាក៏ជារូបភាពដែលគួរឲ្យខ្ពើមរអើម និងភាពគ្មានអនាម័យនៅក្នុងផ្សារមួយនេះ។

 

ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលចិនកាលពីថ្ងៃច័ន្ទទី២៧ ខែមករា ឆ្នាំ២០២០ បានប្រកាសហាមប្រាម និងបញ្ឈប់ការជួញដូរសត្វព្រៃ និងសត្វរស់បន្តទៀតដើម្បីការពារ និងកាត់បន្ថយអត្រាឆ្លងរីករាលដាល។ លើសពីនេះមជ្ឈមណ្ឌលបង្កាត់ពូជសត្វព្រៃនឹងត្រូវបានដាក់ចេញបទប្បញ្ញត្តិត្រូវបានអនុវត្តយ៉ាងតឹងរឹង ហើយក៏ធ្វើការព្រមានដល់សាធារណជនមិនឱ្យបរិភោគផលិតផលទាក់ទងនឹងសត្វព្រៃ នេះបើយោងតាមបទបញ្ជាដែលគាំទ្រដោយទីភ្នាក់ងាររដ្ឋាភិបាលចំនួនបីគឺ រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ ក្រសួងកសិកម្ម និងកិច្ចការជនបទ រួមទាំងនិងរដ្ឋបាលព្រៃឈើ។

គួរបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃអង្គារទី២៨ ខែមករា ឆ្នាំ២០២០ នេះ ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាពូជថ្មីនេះបានរាតត្បាតដល់ប្រទេស ១៤ ប្រទេសផ្សេងទៀតក្រៅពីចិនដូចជា ថៃ អូស្រ្តាលី សិង្ហបុរី តៃវ៉ាន់ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង បារាំង កាណាដា វៀតណាម កម្ពុជា អាល្លឺម៉ង់ នេប៉ាល់ និងស្រីលង្ការ រួម ជាមួយទីក្រុង ២ ធំៗ ទៀតគឺហុងកុង និងម៉ាកាវ ក្នុងនោះកម្ពុជារកឃើញមួយករណីលើអ្នកដំណើរជនជាតិចិនកាលពីល្ងាចថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ៕

ដោយ៖ យ៉ាយ៉ា

 

X
5s