ចំនួនអ្នកស្លាប់កើនដល់ ១០៦នាក់ និងចំនួនសរុបឡើងដល់ជាង ៤០០០ ករណី​



ចំនួនអ្នកស្លាប់ដោយកូរ៉ូណាវីរ៉ុស ក្នុងប្រទេសចិនមានការកើនឡើងសរុប ១០៦នាក់ ខណៈ ១៣០០ ករណីថ្មីបានត្រូវបានប្រកាសឲ្យដឹង នេះបើយោងតាមអជ្ញាធរចិន ដែលចុះផ្សាយដោយ Channelnewasia។

គណៈកម្មាការសុខភាពរបស់ខេត្តហួរប៉ៃ បានប្រកាសថាមនុស្ស ២៤នាក់ផ្សេងទៀតបានស្លាប់ដោយសារវីរ៉ុសថ្មីមួយនេះ និងមនុស្ស ១២៩១ នាក់បានផ្ទុកជំងឺកាចសាហាវនេះ ដែលនេះធ្វើឲ្យចំនួនសរុបនៃករណីទាំងអស់កើនឡើងដល់ជាង ៤០០០នាក់ ក្នុងប្រទេសចិន។ 

គួរបញ្ចាក់ផងដែរថា មេរោគថ្មីមួយនេះត្រូវគេដឹងថាប្រហែលកើតឡើងកាលពីឆ្នាំមុនចេញពីតំបន់ផ្សារលក់សត្វព្រៃក្នុងទីក្រុងវ៉ូហាន ខេត្តហួរបៃ ប្រទេសចិន៕

 

 

 

X
5s