ទាហានអាមេរិក ៣៤រូប រងរបួលខួរក្បាល ក្រោយពីការវាយប្រហាររបស់អ៊ឺរ៉ង់កន្លងទៅ​



មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅថា ទាហាន ៣៤រូបត្រូវបានធ្វើរោគវិនិឆ្ឆ័យឃើញថាមានរបួសផ្នែកខួរក្បាល បន្ទាប់ពីការវាយប្រហារគ្រាប់ម៉ីស៊ីលរបស់អ៊ីរ៉ង់ នៅមូលដ្ឋានទ័ពក្នុងប្រទេសអ៊ីរ៉ាក់កាលពីដើមខែមករាកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC។

ទាហាន ១៧នាក់ក្នុងចំណោម ៣៤នាក់ស្ថិតក្រោមការតាមដាននៅឡើយ នេះបើយោងតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ Jonathan Hoffman។ កងទ័ពទាំងនោះមិនទាន់មានរោគសញ្ញាអ្វីនោះទេ ភ្លាមៗបន្ទាប់ពីការវាយប្រហារ ប៉ុន្តែមានករណីមួយចំនួនបានដឹងបន្ទាប់ពីប៉ុន្មានថ្ងៃក្រោយការវាយប្រហារដោយមានការឈឺចាប់ ឈឺក្បាលជារោគសញ្ញា។

ទាហានចំនួន ៣៤រូបត្រូវបានរកឃើញថា ការរងរបួសខួរក្បាល (Traumatic brain injury (TBI))។ លោក Hoffman បានមានប្រសាសន៍ថា កងទ័ព១៨នាក់ត្រូវបានជម្លៀសទៅកាន់មន្ទីពេទ្យដែលមានសម្ភារៈបិរក្ខាអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ និងគុយវែត និងទាហាន ១៦នាក់ផ្សេងទៀត ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់។ ទាហាន១៧នាក់ក្នុងចំណោម១៨នាក់ត្រូវបានបញ្ចូនទៅកាន់អាល្លឺម៉ង់ និង ៩នាក់ស្ថាក់នៅអាល្លឺម៉ង់ និង៨នាក់ផ្សេងទៀតត្រូវបានបញ្ចូនទៅកាន់សហរដ្ឋអាមេរិកដើម្បីធ្វើការតាមដាននិងព្យាបាល៕

 

 

X
5s