បណ្តាប្រទេសដែលនាំមុខគេលើពិភពលោកក្នុងការបោះពុម្ភអត្ថបទស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្ម​



យោងតាមមូលនិធិវិទ្យាសាស្ត្រជាតិសហរដ្ឋអាមេរិក The U.S. National Science Foundation (NSF) បានចេញផ្សាយទិន្នន័យដែលបង្ហាញថាអត្ថបទពាក់ព័ន្ធនឹងការស្រាវជ្រាវវិទ្យាសាស្ត្រនិងវិស្វកម្មចំនួន ២.៦ លានអត្ថបទត្រូវបានចេញផ្សាយនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៨ ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់។

លទ្ធផលនៃការស្រាវជ្រាវសកលនៅក្នុងវិស័យនេះបានកើនឡើងប្រហែល ៤ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល ១០ ឆ្នាំកន្លងមកគិតត្រឹមឆ្នាំ ២០០៨ មកនេះ។ ជាពិសេសនោះ អត្រាកំណើនអត្ថបទរបស់ប្រទេសចិនមានសន្ទុះកើនឡើងយ៉ាងខ្លាំងរហូតស៊ីដាច់សហរដ្ឋអាមេរិកលើការមានចំនួនការបោះពុម្ភផ្សាយអត្ថបទច្រើនជាងគេបង្អស់នៅពាសពេញពិភពលោកផ្នែកវិទ្យាសាស្ត្រនិងផ្នែកវិស្វកម្មដោយទម្លាក់អាមេរិកចេញពីតំណែងលេខមួយលើតារាង។

ខាងក្រោមនេះជាតារាងតួរលេខនិងចំនួនភាគរយនៃអត្ថបទដែលបានបោះពុម្ភរបស់ប្រទេសទាំង ៨៖ 

១. ចិន ៥២៨,២៦៣ អត្ថបទ (២០.៦៧%)

២. អាមេរិក ៤២២,៨០៨ អត្ថបទ (១៦.៥៤%)

៣. ឥណ្ឌា ១៣៥,៧៨៨ អត្ថបទ (៥.៣១%)

៤. អាឡឺម៉ង់ ១០៤,៣៩៦ អត្ថបទ (៤.០៨%)

៥. ជប៉ុន ៩៨,៧៩៣ អត្ថបទ (៣.៨៧%)

៦. ចក្រភពអង់គ្លេស ៩៧,៦៨១ អត្ថបទ (៣.៨១%)

៧. រុស្សី ៨១,៥៧៩ អត្ថបទ (៣.១៩%)

៨. អ៊ីតាលី ៧១,២៤០ អត្ថបទ (២.៧៩%)

ប្រភព: World Economic Forum

 

X
5s