២០ ប្រទេសនេះ នឹងប្រឈមមុខទៅនឹងការធ្លាក់ចុះចំនួនប្រជាជនច្រើនជាងគេ​



អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ជាប្រចាំនៃការព្យាករណ៍ប្រជាសាស្ត្រនៅជុំវិញពិភពលោក ដើម្បីបង្ហាញថា តើប្រជាជននៅលើភពផែនដីនេះមានការផ្លាស់ប្តូរក្នុងស្ថានភាពបែបណានៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ? តាមរយៈរបាយការណ៍របស់ខ្លួន ស្ថាប័ននេះបានរកឃើញបណ្តាប្រទេសចំនួន ២០ ដែលនឹងប្រឈមមុខទៅនឹងការធ្លាក់ចុះចំនួនប្រជាជនខ្ពស់បំផុតរាប់ចាប់ពីឆ្នាំ ២០២០ ដល់ ២០៥០ខាងមុខ ។

២០.អ៊ីតាលី៖ ចំនួនប្រជាជនអ៊ីតាលីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី ៦០,៥ លាននាក់នៅឆ្នាំ ២០២០ មកនៅត្រឹម ចំនួន ៥៤,៤ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ (ធ្លាក់ចុះ ១០,១%)។

១៩.គុយបា៖ ចំនួនប្រជាជនគុយបាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី ១១,៣ លាននាក់នៅឆ្នាំ ២០២០ មកនៅត្រឹម ចំនួន ១០,២ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១០,៣%) ។

១៨.ម៉ាសេដ្វានខាងជើង (North Macedonia)៖ ចំនួនប្រជាជនប្រទេសនេះត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ចំនួន ២,១ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ១,៩ លាននាក់នៅឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១០,៩%) ។

១៧.ព័រទុយហ្កាល់៖ ចំនួនប្រជាជនព័រទុយហ្កាល់ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ១០,២ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ៩,១ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១០,៩%)។

១៦.ហ្សកហ្ស៊ី៖ ចំនួនប្រជាជនហ្សកហ្ស៊ីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ៤,០ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ៣,៥ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១១,៨%)។

១៥.ប៉ូឡូញ៖ ចំនួនប្រជាជនប៉ូឡូញត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ៣៧,៨ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ៣៣,៣ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១២,០%)។

១៤.ហុងគ្រី៖ ចំនួនប្រជាជនហុងគ្រីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពីចំនួន ៩,៧ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ៨,៥ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១២,៣%)។

១៣.អេស្តូនី៖ ចំនួនប្រជាជនអេស្តូនីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ១,៣ លាននាក់នៅក្នុងឆ្នាំ ២០២០ មក នៅត្រឹមចំនួន ១,២ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១២,៧%)។

១២.ក្រិក៖ ចំនួនប្រជាជនក្រិកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ១០,៤ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹម ចំនួន ៩,០ លាននាក់នៅក្នុងឆ្នាំ ២០៥០ (ធ្លាក់ចុះ ១៣,៤%)។

១១.រ៉ូម៉ានី៖ ចំនួនប្រជាជនរ៉ូម៉ានីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ១៩,២ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ១៦,៣ លាននាក់នៅក្នុង ២០៥០ខាងមុខ (ធ្លាក់ចុះ ១៥,៥%)។

១០.អាល់បានី៖ ប្រជាជនអាល់បានីរំពឹងថា នឹងធ្លាក់ចុះពីចំនួន ២,៩ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ២,៤ លាននាក់នៅក្នុងឆ្នាំ ២០៥០ ខាងមុខ (ធ្លាក់ចុះ ១៥,៨%)។

៩.ជប៉ុន៖ ចំនួនប្រជាជនជប៉ុនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ១២៦,៥ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ១០៥,៨ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១៦,៣%)។

៨.សាធារណរដ្ឋម៉ុលដាវី៖ ចំនួនប្រជាជនសាធារណរដ្ឋម៉ុលដាវីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ៤,០ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ៣,៤ លាននាក់នៅក្នុងឆ្នាំ ២០៥០ (ធ្លាក់ចុះ ១៦,៧%)។

៧.ក្រូអាត៖ ចំនួនប្រជាជនក្រូអាតត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពី ៤,១ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ៣,៤ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១៨,០%)។

៦.បូស្នៀ និងហឺហ្សេហ្គូវីណា៖ ចំនួនប្រជាជនប្រទេសនេះត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ៣,៣ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ២,៧ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១៨,២%)។ 

៥.ស៊ែប៊ី៖ ប្រជាជនស៊ែប៊ីរំពឹងថា នឹងធ្លាក់ចុះពីចំនួន ៨,៧ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ៧,១ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១៨,៩%)។ 

៤.អ៊ុយក្រែន៖ ចំនួនប្រជាជនអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ៤៣,៧ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ៣៥,២ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ១៩,៥%)។

៣.ឡាតវី៖ ប្រជាជនឡាតវីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពីចំនួន ១,៩ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ១,៥ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ២១,៦%)។

២.លីទុយអានី៖ ប្រជាជនលីទុយអានីត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះពីចំនួន ២,៧ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ២,១ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ២២,១%)។

១.ប៊ុលហ្គារី៖ ចំនួនប្រជាជនប៊ុលហ្គារីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីចំនួន ៦,៩ លាននាក់នៅក្នុងឆ្នាំ ២០២០ មកនៅត្រឹមចំនួន ៥,៤ លាននាក់នៅក្នុងឆ្នាំ ២០៥០ខាងមុខ (ធ្លាក់ចុះ ២២,៥%)៕

ប្រភព៖ Businessinsider 

 

X
5s