លក្ខណៈ១០ យ៉ាងបញ្ចាក់ថាអ្នកជាមនុស្សមានភាពឆ្លាតវៃ
តើអ្នកជាមនុស្សឆ្លាតមែនទេ? ប្រហែលជាអ្នកគិតថាអ្នកមានគំនិតច្រើន អ្នកចេះដោះស្រាយបញ្ហា ពូកែនិយាយជាដើម ថាជាមនុស្សមានភាពឆ្លាតវៃ។ ប៉ុន្តែ តើមនុស្សដែលមានភាពឆ្លាតវៃពិតជាមនុស្សមានលក្ខណៈបែបណា? តើមានសញ្ញាណណាខ្លះបញ្ចាក់ថាពួកគេមានភាពឆ្លាតវៃ? ខាងក្រោមនេះគឺជាលក្ខណៈទាំង១០យ៉ាងដែលបញ្ចាក់ថាអ្នកជាមនុស្សឆ្លាត៖
១) ជ្រើសរើសយកភាពសាមញ្ញជាជាងភាពស្មុគស្មាញ
«ប្រសិនបើអ្នកមិនអាចពន្យល់ឲ្យសាមញ្ញងាយយល់នោះទេ នោះមានន័យថាអ្នកមិនយល់ច្បាស់នោះទេ។» អាល់ប៊ឺតអាញស្ដាញ
មនុស្សមួយចំនួនដឹងរឿងច្រើន អានសៀវភៅច្រើន ដឹងរឿងច្រើន មានចំណេះដឹងច្រើន ប៉ុន្តែពួកគេប្រហែលមិនអាចពន្យល់ឲ្យងាយយល់នោះទេ។
លោកស្ទីវ ចប ធ្លាប់មានប្រសាសន៍ថា៖ ភាពសាមញ្ញអាចពិបាកជាងភាពស្មុគស្មាញ។ អ្នកត្រូវប្រឹងធ្វើការខ្លាំងដើម្បីឲ្យការគិតរបស់អ្នកអាចបង្កើតនូវភាពសាមញ្ញ។
ស្រដៀងគ្នានេះដែរ៖ លោក Leonardo da Vinci ក៏បាននិយាយថា ភាពសាមញ្ញគឺជាភាពឆ្លាតវៃ។
ដូចនេះមនុស្សដែលឆ្លាតវៃ មិនមែនជាមនុស្សដែលទាញយកព័ត៌មានច្រើននោះទេ ប៉ុន្តែជាមនុស្សដែលរៀនអ្វីដែលចាំបាច់ហើយរៀនយកទៅអនុវត្ត។ មនុស្សមានភាពឆ្លាតវៃ មិនត្រឹមតែការប្រើប្រាស់ពាក្យពេចន៍ងាយយល់នោះទេ ប៉ុន្តែជីវិតរបស់ពួកគេក៏ងាយស្រួលផងដែរ។
២) ផ្ដល់អាទិភាពដល់ជីវិត
មនុស្សឆ្លាតវៃមានគោលដៅរបស់ពួកគេដែលអ្នកចង់សម្រេចបានជាមួយពេលវេលារបស់អ្នកនៅក្នុងជីវិត។ អ្នកមិនអនុញ្ញាតិឲ្យពេលវេលារបស់អ្នករំលងទៅដោយភាពខ្ជះខ្ជាយពេលវេលាលើរឿងមិនសូវមានប្រយោជន៍នោះទេ។ លោក Gary Keller អ្នកនិពន្ធសៀវភៅ The One Thing ឲ្យឈ្មោះថាតារាងជោគជ័យ (Success list)។ ជាជាងរៀបកាលវិភាគដែលអ្នកត្រូវធ្វើ អ្នករៀបកាលវិភាគនៃភាពជោគជ័យ (success list) ដែលវានឹងនាំផ្លូវអ្នកទៅកាន់វិថីជោគជ័យច្បាស់លាស់។ មួយទៀតផលិតភាពនិងភាពជោគជ័យមិនមែនជាការធ្វើរឿងច្រើនសម្រេចយ៉ាងលឿននោះទេ ប៉ុន្តែជាការធ្វើរឿងតែមួយយ៉ាងល្អនិងលឿន។
៣) អ្នកស្មោះត្រង់ចំពោះខ្លួន
បើទោះបីជា៧០ភាគរយនៃអ្នកធ្វើការស្អប់ការងាររបស់ពួកគេ និង១ភាគ៣នៃជនជាតិអាមេរិកមានភាពរីករាយក្នុងជីវិតរបស់ពួកគេ។ មនុស្សដែលឆ្លាតវៃជាមនុស្សដែលស្រលាញ់ជីវិតរបស់ពួកគេ។ ហេតុអ្វី? ពីព្រោះពួកគេគិតថាគ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយពួកគេបានទេ ប៉ុន្តែពួកគេប្រកួតប្រជែងជាខ្លួនគេ។ មនុស្សឆ្លាតមិនព្យាយាមអួតដាក់អ្នកដទៃទេ ប៉ុន្តែពួកគេចង់រស់នៅក្នុងជីវិតដែលរីករាយ។ Dan Sullivan បាននិយាយថា៖ អ្នកអាចមានអ្វីគ្រប់យ៉ាងដែលអ្នកស្រលាញ់ក្នុងជីវិតរបស់អ្នក លុះត្រាតែអ្នកបោះបង់អ្វីដែលអ្នកស្អប់។
៤) បន្តការសិក្សារៀនសូត្រ
លោក Benjamin P. Hardy មានប្រសាសន៍ថា៖ មនុស្សសាមញ្ញចង់រីករាយនឹងការកម្សាន្ត ចំណែកមនុស្សមិនធម្មតាស្វែងរកការអប់រំនិងការសិក្សារៀនសូត្រ។ ស្រដៀងគ្នាដែរ មនុស្សឆ្លាតជាមនុស្សដែលបន្តរៀនសូត្រ ដោយការអាន ការស្ដាប់ ការចូលរួមកម្មវីធីសិក្ខាសាលាជាដើម។ មនុស្សឆ្លាតមិនត្រឹមតែអាន ស្ដាប់ នោះទេ ប៉ុន្តែពួកគេយកមកអនុវត្ត។
៥) មានការឆ្ងល់ចង់ចេះចង់ដឹង
លោក អាញស្ដាញ មានប្រសាសន៍ថា៖ «ការស្រមើស្រមៃសំខាន់ជាងចំណេះដឹងទៅទៀត»។ ដូចនេះ ការស្រមើស្រមៃបើកឲ្យអ្នកសំខាន់ខ្លាំងណាស់។ មិនថាអ្នករៀនបានប៉ុណ្ណានោះទេ មនុស្សមានភាពឆ្លាតវៃប្រើប្រាស់ការស្រមើស្រមៃបង្កើតអនាគតដែលកាន់តែរីកចម្រើន។ មនុស្សឆ្លាតមានសេរីភាពក្នុងការគិត ការស្រមើស្រមៃ។
៦) ចូលចិត្តនៅម្នាក់ឯង
ក្នុងការសិក្សាស្រាវជ្រាវក្នុងឆ្នាំ ២០១៦មួយ បានរកឃើញថាមនុស្សដែលមានភាពឆ្លាតវៃចូលចិត្តនៅម្នាក់ឯង។ មនុស្សឆ្ងាតទំនងជាចង់បានពេលវេលានៅម្នាក់ឯង ដើម្បីដោះស្រាយបញ្ហា។ ដូចនេះ អ្នកប្រហែលពួកគេមានអារម្មណ៍រីករាយ និងអាចដោះស្រាយបញ្ហាដោយរីករាយម្នាក់ឯង។ មនុស្សដែលមានឆ្លាតវៃប្រហែលមានការផ្ដោតទៅលើជីវិតតាមបែបផ្សេង ដោយពួកគេមិនចូលចិត្តចួលរួមកម្មវិធីជប់លៀង ឬចេញទៅក្រៅជាមួយមិត្តភក្ដិជាដើម។ ប៉ុន្តែពួកគេជាមនុស្សដែលមានគោលដៅខ្ពស់ក្នុងការចំណាយពេលវេលារបស់ពួកគេ។
៧) ធ្វើការតាមលំនាំ
ជាជាងធ្វើការតាមលទ្ធផលទាំងបង្ខំ មនុស្សឆ្លាតវៃដោះស្រាយ និងយកឈ្នះលើការគិតរបស់ពួកគេ។ មនុស្សបែបនេះជាមនុស្សដែលចេះបត់បែន។ មនុស្សឆ្លាតមិនបង្ខំ ដោយការធ្វើអ្វីឲ្យចេញជាលទ្ធផលនោះទេ ប៉ុន្តែពួកគេធ្វើតាមដំណើរនៃរបស់ពួកគេ។ មនុស្សឆ្លាតវៃជាមនុស្សឆ្លាតវៃ និងដឹងអំពីការពិត និងដឹងថាមនុស្សម្នាក់ៗមិនភាពល្អឥតខ្ចោះទេ។
៨) មានងាយបែកអារម្មណ៍
«អ្វីដែលអ្នកផ្ដោតអារម្មណ៍ឬមិនអើពើបញ្ជាក់អំពីគុណភាពជីវិតរបស់អ្នក» Cal Newport។ បើយោងតាមការសិក្សាស្រាវជ្រាវឆ្នាំ ២០១៣ ដែលចុះផ្សាយក្នុងនិទានុប្បវត្ត Current Biology បង្ហាញថាមនុស្សដែលមានភាពឆ្លាតវៃមានភាពនឹងនរក្នុងការផ្ដោតអារម្មណ៍។ មនុស្សមានភាពឆ្លាតវៃមិនងាយបែកអារម្មន៍ មិនផ្ដោតលើរឿងមិនបានការ ប៉ុន្តែផ្ដោតលើអ្វីដែលសំខាន់ប៉ុណ្ណោះ។
៩) មានអារម្មណ៍យល់ដឹងអំពីមនុស្សជុំវិញខ្លួន
មនុស្សមានភាពឆ្លាតវៃមិនមើលអ្នកដទៃក្នុងផ្លូវមិនល្អនោះទេ។ ពួកគេស្វែងយល់ដឹងថាមនុស្សម្នាក់មានរស់នៅស្រមតាមគំនិតរបស់ពួកគេម្នាក់ៗ។ មនុស្សមានភាពឆ្លាតវៃដឹងថាជីវិតមិនមែនមានផ្លូវតែមួយដែលត្រូវដើរគ្រប់គ្នានោះទេ។ ពួកគេមជាមនុស្សដែលយល់ពីអារម្មណ៍ពីអ្នកដទៃ។
១០) មិនខ្លាចក្នុងការសុំជំនួយ
«ការវង្វែងមិនមែនមានន័យថាឆ្កួតនោះទេ ប៉ុន្តែប្រសិនបើអ្នកវង្វែងហើយនៅតែវង្វែងទៀតដោយខ្ជខ្ជាយពេលវេលា នោះប្រាកដណាស់ថាអ្នកឆ្កួត» Ryan Holiday
មនុស្សមានភាពឆ្លាតវៃដឹងថាពួកគេមិនចេះគ្រប់យ៉ាងនោះទេ ដូចនេះហើយពួកគេមិនខ្លាងក្នុងការសុំជំនួយនោះទេ។ ប្រសិនបើពួកគេវង្វែង ពួកគេមិនស្ថិតក្នុងភាពរង្វែងនោះទេ ប៉ុន្តែពួកគេសួរអ្នកដទៃអំពីផ្លូវដែលត្រូវទៅ៕
ដោយ៖ លង់ វណ្ណៈ